ព័ត៌មានទាន់ហេតុការណ៍៖

ដោយសារ​កត្តា​បើកបរល្មើសល្បឿន និងមិនប្រកាន់ស្តាំ! មនុស្សស្លាប់ ៧នាក់ និងរបួសធ្ងន់ស្រាល ៩នាក់

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ដោយសារ​កត្តា​បើកបរល្មើសល្បឿន និងមិនប្រកាន់ស្តាំ!​ បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ និងរបួសធ្ងន់ស្រាល ៩នាក់​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ម្សិលមិញនេះ​ បានកើតឡើងចំនួន ៧លើក ។ ដូច្នេះ​គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! 

ចំពោះ​ករណី​គ្រោះថ្នាក់ចរាចរណ៍នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥) បានកើតឡើងចំនួន ៧លើក (យប់ ៦លើក) បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ (ស្រី ១នាក់), រងរបួសសរុប ៩នាក់ (ស្រី ២នាក់), រងរបួសធ្ងន់ ៦នាក់ (ស្រី ០នាក់) រងរបួសស្រាល ៣នាក់ (ស្រី ២នាក់) និងមិនពាក់មួកសុវត្ថិភាព ១១នាក់ (យប់ ៩នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៣លើក (ស្លាប់ ៣នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ១នាក់), មិនប្រកាន់ស្តាំ ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ៤នាក់, របួសស្រាល ១នាក់), បត់គ្រោះថ្នាក់ ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ១នាក់) និងស្រវឹង ១លើក (ស្លាប់ ២នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ០នាក់) ៕ដោយ​៖តារា​


ចែករំលែក៖