ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៣នាក់ឆក់កាបូបបានសម្រេច​ផ្ទុះអាវុធ២គ្រាប់គេចខ្លួនម្នាក់ហើយ២នាក់ទៀត​ត្រូវ​បាន​អ្នក​ដំណើរ​ឃើញ​ជិះ​ម៉ូតូ​បំបុក​​ឃាត់ខ្លួនបាន២នាក់​នឹងកាំភ្លើង​ខ្លី​មួយ​ដេីម​

ចែករំលែក៖

  ភ្នំពេញ​៖ជន​សង្ស័យ​ពីរនាក់​ជិះ​ម៉ូតូ​មួុ​គ្រឿង​បាន​ធ្វេី​សកម្មភាព​ឆក់​កាបូប​ពី​នារី​ម្នាក់​ដែល​កំពុង​ជិះ​ឡាំប្រឺតា បាន​សម្រេច​​ហេីយ​ជនសង្ស័យ​ម្នាក់​បាន​ចុះ​ពី​លេី​ម៉ូតូ​​ដក​កាំភ្លើង​បាញ់គំរាម​ចំនួន​ពីរគ្រាប់​ ភ្លាមៗ​នោះស្រាប់​តែ​មាន​បុរសម្នាក់ជិះ​ម៉ូតូមួយគ្រឿង​បាន​បុក​ជនសង្ស័យ​​បណ្ដាលឲ្យ​សន្លប់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់បាន​ប្រគល់​ឲ្យសមត្ថកិច្ច​ ចំណែក​ឯ​បក្ស​ពួក​ម្នាក់​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​បាត់​ស្រមោល​។ ហេតុការណ៍​នេះ​បាន​កេីត​ឡេីង​កាល​ពី​វេលា​ម៉ោង​២​:១០នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​១១​ ខែ​សីហា​ ឆ្នាំ​២០២៥​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២​ ទល់មុខ​វត្ត​ រស្មី​សោភណារាម​ ហៅ​វត្ត​សន្លូង​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល។

​សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមិនបញ្ចេញ​អត្តសញ្ញាណ​នោះ​ទេ​ គ្រាន់​តែ​ដឹង​ថា​ សំភារៈ​បាត់​បង់​ក្នុង​ការ​បូប​ មាន​ទូរសព្ទ័​ម៉ាក​iphone 15 promix មួយគ្រឿង​ និង​លុយ​២០ម៉ឺន​រៀល​តែប៉ុណ្ណោះ​   

  ចំណែកសង្ស័យ២នាក់សមត្ថកិច្ចក៏មិ​ទាន់​អោយ​ស្គាល់​អត្តសញ្ញាណ​ដូច​គ្នា​ គ្រាន់​តែ​ដឹង​ថា​ ដកហូតវត្ថុតាង​ មាន​ដូចជា​កាបូប​១​ ទូរស័ព្ទ​១គ្រឿង​ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ស្វាយ​រៀង​1T2523​ គ្រាប់​កាំភ្លើង​៣គ្រាប់​ និង​កាំភ្លើង​ខ្លី​មួយ​ដេីម​ មិន​ស្គាល់​ម៉ាក​   

​​ប្រភពព័ត៌មាននៅកន្លែង​កើត​ហេតុ​បានអោយ​ដឹង​ថា​ មុន​ពេល​កេីត​ហេតុ​​ នារី​​ជន​រងគ្រោះ​២នាក់ បានហៅឡាំប្រឺតា​ជិះ​ពី​ម្តុំ​ ទន្លេ​បាទី​ ខេត្ត​តាកែវ​ គោលបំណង​ទៅ​ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល​ លុះ​ជិះ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ ខណៈ​មក​ដល់​ចំណុច​កេីត​ហេតុ​ ​ស្រាប់តែមានបុរសជនសង្ស័យចំនួន៣នាក់​ជិះ​ម៉ូតូ​២គ្រឿង​ក្នុង​មាន​ម៉ាក​ហុងដា​ឌ្រីម​មួយ​គ្រឿង​និង​ហុង​ដា​ឃ្លីក​មួយគ្រឿង​  បានជិះ​មក​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​ ពី​នារី​ម្នាក់​ក្នុង​ចំណោម​២នាក់​បានសម្រេច តែកាបូបធ្លាក់លើផ្លូវ​ ហេីយ​ពហេីយពេលនោះក្រុមជនសង្ស័យបានបើកម៉ូតូមក​រេីស​យក​កាបូប​វិញ​ និង​បានដក​កាំភ្លើង​ខ្លី​បាញ់​គំរាម​ចំនួន​២គ្រាប់​ ។ 

  ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ ជន​សង្ស័យ​ម្នាក់​បានជិះ​ម៉ូតូ​រត់​គេច​ដោយ​យក​កាបូប​របស់​ជនរងគ្រោះ​ទៅ​ជាមួយ​  ហើយ​ជន​សង្ស័យ​២នាក់​ដែល​ជិះ​ម៉ូតូ​ហុងដា​ឌ្រីម​ ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​ អ្នក​ធ្វើ​ដំណើរ​ ឃេីញ​ហេតុការណ៍​ បើក​ម៉ូតូ​បំបុក​បណ្តាល​ឲ្យ​ដួល​រង​របួស​ ហើយ​ឃាត់​បាន​បុរស​ទាំង​២នាក់​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែ​ម្ដង​   

​ ករណី​នេះ​ផង​ដែរ​ ជនសង្ស័យមិន​បាន​សារភាព​ថា​ខ្លួន​ជា​អ្នក​ប្រព្រឹត្តិ​នោះទេ​   

  បន្ទាប់ពី​កេីត​ហេតុ​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង និងជន​រងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​កណ្ដាល​ស្ទឹង​ យកទៅសួរនាំដេីម្បីបន្តតាមនីតិវិធី ៕ជ្រោយពេជ្រ


ចែករំលែក៖