ខេត្តតាកែវ៖ តាមប្រភពលោកមាន វុត្ថានាយប៉ុស្តិ៍នគរបាលឃុំចំបក់ បានអោយដឹងថា កាលពីថ្ងៃទី៧ ខែសីហា វេលាម៉ោង៩ព្រឹក កំលាំងរបស់លោកបានបង្ក្រាបមនុស្ស៣នាក់នៅក្នុងផ្ទះសំណាក់១៦៨ ជាប់ស្ពាន លង់ធន់ផ្លូវជាតិលេខ២ រួមទាំងវត្ថុតាងរួមមានម៉ូតូ២គ្រឿងថ្នាំញៀន១កញ្ចប់។
លោកនាយប៉ុស្តិ៍បានឲ្យដឹងទៀតថា ក្រោយការឃាត់ខ្លូនជនសង្ស័យ៣នាក់ ក៏មានមន្ត្រីប៉ូលីសនៅអធិការដ្ឋានស្រុកបាទីម្នាក់ ឈ្មោះអូន ណារ៉ាក់ ម្នាក់ដែរ។ ក្រោយឃាត់ខ្លូនលោកនាយប៉ុស្តិ៍បានបញ្ជូនជនសង្ស័ទាំង៣នាក់រួមទាំងវត្ថុតាងទៅអធិកាស្រុកបាទីដើម្បីបន្តនីតិវិធី។
ពាក់ពន្ធ័ករណីខាងលើលោកហួត សៅគុណអធិការងគ្រឿងញៀនស្រុកបាទី បានឱ្យដឹងថា លោកពិតជាបានទទួលជនសង្ស័យទាំង៣នាក់ខាងលើពិតមែន តែមិនបានទទួលរបាយការណ៍ពី ប៉ុស្តិ៍រដ្ឋបាលឃុំចំបក់នោះទេ។
លោកហួត សៅគុណ បានឲ្យដឹងទៀតថាលោកទទួលបញ្ជាផ្ទាល់ពីលោកស្នងការខេត្តតាកែវកសាងសំណុំរឿងបញ្ជូន រឿងផ្សេងទៀតឬរឿងដោះលែង ជនសង្ស័ឈ្មោះអូន ណារ៉ាក់លោកមិនដឹងទេ។
ចំណែកលោកចុល ចេកស្នងការងទទួលផែនបង្ក្រាបគ្រឿងញៀនក្រោយទទួលទូរសព្ទ័អ្នកកាសែតសួរករណីខាងលើលោកស្តាប់តែមិនឆ្លើយ រួចក៍បិតទូរសព្ទ័ទៅ។
យោងតាមប្រភពច្បាស់ការណ៍បានអោយដឹងថាជនសង្ស័យឈ្មោះអូន ណារ៉ាក់ ជាមន្ត្រីនគរបាលអន្តោរប្រវេសន៍ប្រចាំអធិការដ្ឋាននគរបាលស្រុកបាទី នឹងជាមនុស្សប្រើប្រាស់គ្រឿងញៀន ហើយការដែលលោកអូន ណារ៉ាក់មានសេរីភាពវិញ គឺលោកហួត សៅគុណ ជាអ្នកសម្របសម្រួល៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច