ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសាធារណការនិងដឹកជញ្ជូនបើកសិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ស្តីពីផ្លូវថ្នល់ដល់អាជ្ញាធរខេត្តប៉ៃលិននៅសាលាខេត្តប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីផ្លូវថ្នល់ដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណៈការនិងដឹកជញ្ជូន លោក ឡីចាន់ ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ។

លោក កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖បច្ចុប្បនេះបញ្ហាដីចំណីផ្លូវនៅតែជាកង្វល់ក្នុងទន្រ្ទានកាន់កាប់ ការចាក់ដីលក់ ប្រព័ន្ធប្រឡាយធម្មជាតិខ្ពស់ជាងផ្លូវបាំងមុខទឹកនាំអោយទឹកហូរកាត់មកលើផ្លូវថ្នល់ជាកក្តាខូចខាតផ្លូវថ្នល់ ។ ទោះបីមានការជូនដំណឹង និងបិទខិត្តប័ណ្ណផ្សេងរឺផ្ទាំងប៉ាណូស្តីពីដីចំណីផ្លូវ និងការដាំបង្គោលព្រំដីចំណីផ្លូវតាមបណ្តាញផ្លូវមួយចំនួនខាងលើហើយក៏ដោយ ក៏នៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានបង្ករទន្រ្ទានមកដីចំណីផ្លូវទាំងនោះធ្វើការសាងសង់សំណង់ផ្សេងៗនិងដាក់លក់ទំនិញលើចញ្ចើមផ្លូវដដែល ។

លោកបន្តថា៖ ទាំងនេះហើយជាបញ្ហាដែលធ្វើអោយគ្រោះថ្នាក់ចរាចរ បាត់បងសណ្តាប់ធ្នាប់សង្គម ។ ដូច្នេះសូមអាជ្ញាធរដែនដី ឃុំ សង្កាត់ ក្រុង ស្រុកនិងស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ស្តាប់រៀនសូត្រពីការធ្វើបទបង្ហាញច្បាប់ស្តីពីផ្លូវថ្នល់អោយបានច្បាស់ដើម្បីចុះអនុវត្តផ្ទាល់ទទួលបានប្រសិទ្ធិភាព ។

លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៏ថា៖ ចាប់តាំងពីការអនុវត្តគោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាល ដែលធ្វើអោយប្រជាជនកម្ពុជាទូទាំងប្រទេស ទទួលបាននូវសុខសន្តិភាពពេញលេញ រហូតដល់បច្ចុប្បន្ន និងមានការអភិវឌ្ឍន៏លើគ្រប់វិស័យ ជាពិសេសវិស័យ ហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ជូនពីមួយឆ្នាំទៅមួយឆ្នាំ ផ្លូវថ្នល់ក្រាល់កៅស៊ូបានពង្រីកជាច្រើនខ្សែពាសពេញប្រទេស គួរជាទីមោទនៈ ដែលបញ្ហានេះធ្វើអោយកំណើនការរំលោភចំណីផ្លូវសាធារណៈ មានការកើនឡើងពីសំណាក់ប្រជាពលរដ្ឋមួយចំនួន ។ ដូច្នេះថ្នាក់ដឹកនាំខេត្តប៉ៃលិន និងស្ថាប័នសមត្ថកិច្ចទាំងអស់ត្រូវចូលរួម និងការពារថែរក្សាផ្លូវថ្នល់អោយបានល្អ និងផ្សព្វផ្សាយស្តីពីច្បាប់ផ្លូវថ្នល់ដល់ប្រជាពលរដ្ឋអោយបានយល់ជ្រួតជ្រាបច្បាស់លាស់ដើម្បីការពារកុំអោយមានរំលាភបំពានចំណីផ្លូវធ្វើជាកម្មសិទ្ធិ ។

លោកបន្តថា៖ សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីផ្លូវថ្នល់នៅពេលនេះ គឺដើម្បីអោយអាជ្ញាធរឃុំ សង្កាត់ ក្រុង ស្រុក និងស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធទាំងអស់យល់កាន់តែច្បាស់ពី បច្ចេកទេស ព្រមទាំងនិតិវិធីនៃការដោះស្រាយ ជាពិសេសចូលរួមចំណែកកិច្ចការថែទាំជួសជុលអភិវឌ្ឍន៏ផ្លូវថ្នល់នៅតាមភូមិ/ឃុំ/សង្កាត់/ក្រុង/ស្រុក/ខេត្តអោយបានល្អ។ ថ្នាក់ដឹកនាំខេត្តនិងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់សហការ សិក្សារៀនសូត្រ និងត្រូវលើកជាយោបល់ បញ្ហាដែលកើតមានឡើងដើម្បីអោយគ្រូបង្គោលធ្វើការពន្យល់អោយកាន់ច្បាស់ ក្នុងន័យការអនុវត្តច្បាប់ស្តីពីផ្លូវថ្នល់អោយមាន ប្រសិទ្ធិភាព។

ទន្ទឹមនឹងនេះមន្ត្រីជំនាញព្រមទាំងស្ថាប័នជាប់ពាក់ព័ន្ធទាំងអស់ត្រូវត្រួតពិនិត្យមើលការសាងសង់គេហដ្ឋានដែលប៉ះពាល់ចំនីផ្លូវ សារធាណៈត្រូវចាត់វិធានការនិងដោះស្រាយអោយបានទាន់វេលា ជៀសវៀងកើតនូវបញ្ហា និងខូចខាតដល់សម្បត្តិរដ្ឋ ៕ស សារ៉េត

9 0 1 2 3 4 5 6 7 8

 


ចែករំលែក៖