ព័ត៌មានទាន់ហេតុការណ៍៖

ទាស់ទែងខ្វែងគំនិតគិតខ្លី ប្តីរត់ទៅចងក ធ្វើអត្តឃាត ស្លាប់ចោលប្រពន្ធកូន

ចែករំលែក៖

ខេត្តកណ្តាល ÷គ្រាន់តែខុសឆ្គងគងពាក្យសំដី ប្តីនិងប្រពន្ធ បែខ្លួនជាប្តីគិតខ្លី រត់ទៅធ្វើអត្តឃាតដោយចង ក ស្លាប់ចោលប្រពន្ធកូន។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង ២០និង៣០នាទីថ្ងៃទី ១៦ខែសីហាឆ្នាំ២០២៥ នៅចំណុចជណ្តើរឡើងស្ពាន (ផ្នែកចំហៀង) ក្រោមស្ពានឆ្លងទន្លេបាសាក់ចន្លោះឃុំឈើទាលនិងសង្កាត់កោះអន្លង់ចិន ស្ថិតក្នុងភូមិព្រែកស្វាយ២ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោកវរសេនីយ៏ឯក ព្រុំ សំណាង អធិការនគរបាល ស្រុកកៀនស្វាយប្រាប់ឱ្យដឹងថា បុរសរងគ្រោះឈ្មោះ ភូង ផានិតអាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីនៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ក្រោយពីទទួលបានសេចក្តីរាយ ការណ៍ភ្លាម លោកអធិការបានបញ្ជារឲ្យកម្លាំងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ ជំនាញធ្វើកោសលវិច្ច័យ  សហការជាមួយ អាជ្ញាធរ លោកគ្រូពេទ្យ និងកម្លាំងប៉ុស្តិ៍ឈើទាល ចុះពិនិត្យដល់កន្លែងកើតហេតុ ។ 

វត្ថុតាងនៅក្បែរសពរងគ្រោះមាន÷កំប៉ុងស្រាបៀរចំនួន ៦កំប៉ុង ,ប្រអប់ស្នោមានសាច់ក្លែមចំនួន១ ,ស្បែកជើងស៊កមួយគូ , ប៊ិច០១ដើម , មានសៀវភៅ០១ក្បាលដែលសសេរជាពាក្យផ្តែផ្តាំចុងក្រោយជាច្រើនសន្លឹកថា ពីប៉ា ភួង ផានិត ហៅលី,កូនទាំងបីឱ្យប៉ាសុំទោស,ជាតិក្រោយប៉ាសូមផ្សងជួបកូនទាំងបីរបស់ប៉ា ហើយនឹងមើលថែកូនឱ្យបានល្អ ជាងជាតិនេះ …រាល់ថ្ងៃខ្ញុំខំប្រឹងណាស់ដើម្បីគ្រួសារមួយនេះ ប៉ាខំប្រឹងទាំងយប់ទាំងថ្ងៃ តែគ្រួសារខាងប្រពន្ធមិនឲ្យតំលៃប៉ា តែងតែស្តីបន្ទោសរាល់ថ្ងៃ  តែកំហុសគ្រប់យ៉ាង សុទតែម៉ាក់កូនអ្នកសាងទាំងអស់..ថ្ងៃនេះផឹកអោយស្រវឹងឆាប់ស្លាប់ …។ 

លោកអធិការបានបញ្ជាក់ថា ការពិនិត្យសាកសព ដៃខាងឆ្វេងមានពាក់នាឡិការ និងមានពាក់ចិញ្ចៀននៅម្រាមដៃនាងខាងឆ្វេងនិងមានអំបោះក្រហមនៅ កដៃ។ ធ្មេញខាំអណ្តាត បំពង់ក បែកគ្រាប់ពោន និងចងដោយខ្សែលីឡុងពណ៌សមានប្រវែង២,២០ម៉ែត្រ ក្រៅពីនោះពុំមានអ្វីឱ្យកត់សំគាល់ឡើយ ។ 

តាមការសន្និដ្ធាន យោងលោកគ្រូពេទ្យនិងជំនាញ គឺជនរងគ្រោះស្លាប់ដោយសារធ្វើអត្តឃាតដោយចង ក ដោយមូលហេតុ ឈ្លោះគ្នាជាមួយប្រពន្ធ។ សពបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕


ចែករំលែក៖