ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ប្រហារនៅទីក្រុងវ៉ាស៊ីនតោន ស្លាប់ និងរបួស៥នាក់

ចែករំលែក៖

ការស្វែងរកចាប់ខ្លួនខ្មាន់កាំភ្លើងបាននិងកំពុងប្រព្រឹត្តទៅ បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់បានធ្វើសកម្មភាពបាញ់សម្លាប់មនុស្សយ៉ាងតិច៣នាក់ និង២នាក់រងរបួស កាលពីយប់ថ្ងៃសុក្រ នៅក្នុងហាងទំនើបក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ។

កម្លាំងប៉ូលិសបានទទួលព័ត៌មានស្តីពីការវាយប្រហារនេះនៅវេលាម៉ោង៦និង៥៨នាទីព្រលប់ ម៉ោងនៅក្នុងតំបន់ ទាក់ទងការបាញ់ប្រហារនៅក្នុងហាងទំនើប Cascade Mall សង្កាត់ Burlington ខាងលើនេះ ។

សាក្សីឃើញហេតុការណ៍បានប្រាប់ប្រភពព័ត៌មាន KOMO ថា ខ្មាន់កាំភ្លើងបានដើរចូលទៅកាន់ហាងទំនើប រួចធ្វើសកម្មភាពបាញ់ប្រហារតែម្តង ។ នៅពេលនេះ សមត្ថកិច្ចនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយទេ ។សមត្ថកិច្ចកំពុងដំណើរសាកសួរព័ត៌មាន ក៏ដូចតាមប្រមាញ់ខ្មាន់កាំភ្លើងដែលបានរត់គេចខ្លួនក្រោយធ្វើសកម្មភាពរួច ។

លោក Mark Francis អ្នកនាំពាក្យប៉ូលិសក្នុងតំបន់បានថ្លែងថា ខ្មាន់កាំភ្លើងពុំមានគ្នាច្រើននោះទេ គឺម្នាក់ឯងប៉ុណ្ណោះ ស្លៀកពាក់ពណ៌ប្រផេះ និងនិយាយភាសាអេស្ប៉ាញ។

ប្រភពបន្តថា ស្ត្រី៣នាក់បានបាត់បង់ជីវិត ខណៈដែលបុរស២នាក់ផ្សេងទៀតរងរបួសធ្ងន់ ក្នុងនោះម្នាក់រងរបួសធ្ងន់ ហើយបានបាត់បង់ជីវិតដោយសាររងរបួសធ្ងន់ ៕ ថាច់ យ៉ាត

cascade-mall


ចែករំលែក៖