ភ្នំពេញ ៈ ជារៀងរាល់ចុងសប្តាហ៍អភិ បាលខណ្ឌឫស្សីកែវលោកជា ពិសី និងជា អនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវតែងតែយកចិត្តទុកដាក់ទៅលើបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានហើយថែមទាំងបានចុះសួរសុខទុក្ខ ផ្ទាល់ដល់ទីកន្លែងផងដែរ ។
ជាក់ស្តែងកាលពីរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦លោកជា ពិសីរួមជាមួយនឹងមន្ត្រីក្រោមឱវាទបាននាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាផ្តល់ ជូនដល់ជនងាយរងគ្រោះក្នុងនោះចាស់ ជរា និងទីទ័លក្រចំនួន៣៦គ្រួសារ។
ពិធីខាងលើនេះបានធ្វើឡើងនៅក្នុង វត្តទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សី កែវដែលមានការចូលរួមពីព្រះមុនីកោសល្យ ហ៊ុល សុវណ្ណ កិត្តិបណ្ឌិតឧត្តមទីប្រឹក្សា ភាសាជាតិសមាជិកថេរសភាសង្ឃនៃព្រះ រាជាណាចក្រកម្ពុជា ព្រះរាជជាគណៈថ្នាក់ ទោ ព្រះអនុគណខណ្ឌឫស្សីកែវនិងតំណាងព្រះតេជព្រះគុណខឹម សម្បត្តិ ប្រធាន សហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធ សាសនាកម្ពុជានិងព្រះចៅអធិការវត្តញ្ញាណ រង្សី។
លោកជា ពិសី បានថ្លែងទៅកាន់ប្រជា ពលរដ្ឋដែលបានចូលរួមទទួលអំណោយ របស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ឫស្សីកែវនាពេលនោះបញ្ជាក់ថា ប្រមុខ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោក៏ដូចជាសម្តេចកិត្តិបណ្ឌិតប៊ុនរ៉ានី ហុ៊ុន សែន តែងតែយកចិត្តទុកដាក់ពីសុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ជានិច្ចមិនថានៅរាជធានីភ្នំពេញឬតំបន់ ដាច់ស្រយាលនោះទេ តែងតែក្រើនរំលឹក និងណែនាំឲ្យមន្ត្រីក្រោមឱវាទចុះឲ្យដល់ និងកៀកជាមួយនឹងប្រជាជន។
អំណោយដែលផ្តល់ជូនដល់ចាស់ជរា និងទីទ័លក្រទាំង៣៦គ្រួសារនាពេលនោះ មានរបស់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ របស់ព្រះចៅអធិការវត្ត ទួលសង្កែ វត្តទួលសន្តិវ័នហៅវត្តទួលអស់ លោក និងថវិការបស់សហគមន៍មូលនិធិ នគរកាយវត្តព្រះសាសនាកម្ពុជាដែលមាន ព្រះេតជព្រះគុណ ខឹម សម្បត្តិ ជាប្រធាន ផងដែរ ៕ អរុណរះ