ភ្នំពេញ ៖ ក្រុ មលេខាធិការដ្ឋាននៃគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥កម្ពុជា និងយោធភូមិភាគទី១ថៃ បន្តប្រជុំនៅយប់នេះ ដេីម្បីឈានទៅឯកភាពទាំងស្រុង លើកំណត់ហេតុប្រជុំ មុនកិច្ចប្រជុំវិសាមញ្ញ RBC នៅថ្ងៃស្អែក
សូមបញ្ជាក់ថា ៖ នៅថ្ងៃទី២១ ខែសីហានេះ ក្រុ មលេខាធិការដ្ឋាននៃគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងយោធភូមិភាគទី១ របស់ថៃ បានដំណើរការកិច្ចប្រជុំរបស់ខ្លួន ដោយភាគីទាំងពីរបានឯកភាព ដំណើរការកិច្ចប្រជុំមួយផ្នែកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ ចាប់តាំងពីព្រឹកមកនិងបន្តរហូតមកដល់ម៉ោងនេះ។ នេះបេីតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា ចេញផ្សាយនៅយប់ថ្ងៃទី២១សីហា។
ក្រសួងការជាតិ បញ្ជាក់ទៀតថា ភាគីកម្ពុជា និងថៃ បានឈានទៅសម្រេច លើចំណុចឯកភាពគ្នាមួយចំនួន និងបន្តពិភាក្សាលើចំណុចនៅសេសសល់ ដើម្បីឈានដល់ការឯកភាពគ្នាទាំងស្រុង លើកំណត់ហេតុប្រជុំ មុនកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២៥ ស្អែកនេះ ។
ជាការខិតខំរបស់ក្រុ មលេខាធិការដ្ឋាននៃគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ ដើម្បីឱ្យការងារទទួលលទ្ធផលផ្លែផ្កាទាំងអស់គ្នា ៕
ដោយ ៖ សិលា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច