ព័ត៌មានទាន់ហេតុការណ៍៖

ប្រើឧបករណ៍ឆក់ត្រីដោយខុសច្បាប់ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបានសម្រេច

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកឯកភ្នំ សហការជាមួយសង្កាត់រដ្ឋបាលជលផលព្រែកតាច្រែង និងសហគមន៍នេសាទគោកដូង ព្រមទាំងសហគមន៍នេសាទព្រែកឆ្តោរ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ខណៈកំពុងប្រើប្រាស់ឧបករណ៍ឆក់ត្រីដោយខុសច្បាប់។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ០១ និង០៣នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០២៥ នៅចំណុចខាងលិចបឹងរលួស ស្ថិតក្នុងភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វួន វៃ ភេទ ប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិគោកដូងឃុំពាមឯក ស្រុក ឯកភ្នំ ខេត្តបាត់ដំបង ជាមួយវត្ថុតាងដកហូតរួមមាន, អាគុយ៤០អំពែរចំនួន០១គ្រឿង ,អាំងវិចទ័រឆក់ត្រីចំនួន ០១គ្រឿង ,ដងឆក់ចំនួន០១គូ ,ម៉ូតូម៉ាកហុងដាទ្រីមពណ៌ខ្មៅចំនួន០១គ្រឿង និងត្រីចំរុះទម្ងន់២គីឡូក្រាម។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកដើម្បីរៀបចំនីតិវិធី ប្រគល់ឲ្យជំនាញចាត់ការតាមផ្លូវច្បាប់៕


ចែករំលែក៖