ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកព្រៃនប់ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីគស់តូបដើម្បីលួចយកទូរសព្ទ

ចែករំលែក៖

ខេត្តព្រះសីហនុ÷នគរបាលស្រុកព្រៃនប់បង្រ្កាបអំពើលួចមានស្ថានទម្ងន់ទោស ដោយប្រើកន្រ្តៃកាត់ទម្លុះជញ្ជាំងចូលលួចទូរស័ព្ទដៃនៅឃុំព្រៃនប់ និងកាត់ទម្លុះតូបចូលលួចបណ្តាលឲ្យឆេះសម្ភារះនៅឃុំទួលទទឹង។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៥ នៅវេលាម៉ោង២២និង៤៥នាទីនៅចំណុចតូបលក់ទូរស័ព្ទរបស់ជនរងគ្រោះ ឈ្មោះ សន រតនា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមន្រ្តីរាជការ ស្ថិតនៅភូមិព្រៃនប់៣ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានអំពីលួចមានស្ថានទម្ងន់ទោសដោយជនសង្ស័យបានប្រើកន្រ្តៃកាត់ទម្លុះជញ្ជាំងចូលលួចទូរស័ព្ទដៃ។ 

បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យក៏បានធ្វើសកម្ម ភាពបន្តទៀត ដោយកាត់ទម្លុះតូបលក់ខោអាវនិងបានដុតដែកកេះស្វែងរករបស់មានតម្លៃបណ្តាលឲ្យឆាបឆេះតូប ។

ក្រោយពេលទទួលបានពត៌មាននេះភ្លាម ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នង ការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានដឹកនាំបញ្ជាកម្លាំងជំនាញអធិការដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃនប់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទទឹង ដោយសហការជាមួយកម្លាំអធិការដ្ឋាននគរបាលក្រុងកំពង់សោម កំណត់មុខសញ្ញា និងស្រាវ  ជ្រាវ ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យមានឈ្មោះ ឈ្មោះ ឆែល សុគង់ ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅស្ថិតនៅភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។  

   

ក្រោយពីការសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចកាត់ទម្លោះយកសម្ភារះពិតប្រាកដមែន ហើយក៏ធ្លាប់បានកាត់ស័ង្កសីតូបលក់ទូរស័ព្ទដើម្បីលួចទូរស័ព្ទ១លើកទៀតនៅឃុំអណ្តូងថ្ម។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតរួមមាន ៖ទូរស័ព្ទដៃចំនួន០៩គ្រឿង,កាបូបលុយចំនួន១ ពណ៍៌ខ្មៅ,លុយចំនួន២៩.០០០រៀល និងកន្រ្តៃចំនួន០១ដើម។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្តុតាងនាំមកអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីសាកសួរ កសាងសំណុំ រឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តដើម្បីបន្តនីតីវិធី៕


ចែករំលែក៖