ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីនឹងរងការវាយប្រហារពីក្រុមភេរវកម្មនៅក្នុងប្រទេសស៊ីរី

ចែករំលែក៖

រដ្ឋាភិបាលស៊ីរីបានចោទប្រកាន់ទៅលើអាមេរិកថា បានវាយប្រហារទៅលើ ទាហានរបស់ខ្លួនស្លាប់រាប់សិបនាក់ធ្វើឲ្យរាំងស្ទះដល់ការវាយប្រហារទៅលើក្រុមIS និងផ្តល់ឱកាសទៅឲ្យក្រុមភេរវកម្មវាយ បកវិញ។

ចំណុចទាំងនោះ អ្នកវិភាគអាមេរិកបាន លើកឡើងយ៉ាងច្បាស់ថា កម្លាំងទាហាន អាកាសរុស្ស៊ីអាចនឹងត្រូវកាត់បន្ថយការ វាយប្រហារដោយសារតែប្រឈមមុខនឹង ការវាយបកវិញពីក្រុមភេរវកម្មនៅស៊ីរី។ ការលើកឡើងរបស់អាមេរិកធ្វើឱ្យគេ មានមន្ទិលសង្ស័យថា ក្រុមភេរវកម្មដែល មានសមត្ថភាពវាយប្រហារទៅលើយន្ដហោះចម្បាំងរបស់រុស្ស៊ីនោះមិនមានអ្នកណាក្រៅពីកម្លាំងទាហានអាមេរិកឡើយ។

លោក Andrey Kartapolov មេបញ្ជាការកងទ័ពរុស្ស៊ីបានបញ្ជាក់ថា កម្លាំង ទាហានអាកាសរុស្ស៊ីបានបើកការវាយ ប្រហាររហូតដល់ទៅជាង៦០លើកនៅ គោលដៅជាង៥០ របស់ក្រុមអ៊ិស្លាមបង្កើត រដ្ឋIS។ លោកបន្ដទៀតថា ការវាយប្រហារ នោះធ្វើឱ្យក្រុមអ៊ិមស្លាមថយកម្លាំងយ៉ាងខ្លាំង។

ការវាយប្រហាររបស់រុស្សីនៅក្នុង ប្រទេសស៊ីរីអាចនឹងត្រូវជាប់ផុង បើទោះ បីរុស្សីបញ្ជាក់ថា នឹងវាយប្រហារក្នុងរយៈពេលខ្លីក៏ដោយ។ ក្នុងពេលនេះកម្លាំង ទាហានអាកាសរុស្ស៊ីបានជួយដល់កម្លាំងថ្មើរជើងរបស់ប្រធានាធិបតី អាល់អាសាដ ក្នុងការវាយប្រហារទៅលើក្រុមអ៊ិស្លាមបង្កើតរដ្ឋក៏ដូចជាក្រុមទាហានបះបោរទាមទារផ្ដួលរំលំលោក អាល់អាសាដ។

ប៉ុន្ដែក្រុមអ្នកវិភាគយោធាអាមេរិកបានបញ្ជាក់ថា ការចូលរួមរបស់រុស្ស៊ីនឹងមិន អាចសម្រេចជោគវាសនានៅប្រទេសស៊ីរីនោះបានឡើយ ហើយសង្គ្រាមស៊ីវិលដែល អូសបន្លាយរយៈពេលជិត៥ឆ្នាំនេះក៏មិន អាចបញ្ចប់បានដែរ។ ការវាយប្រហារនោះអាចធ្វើឱ្យរុស្ស៊ីជាប់ផុងនៅទីនោះក្រោយពេលដែលក្រុមភេរវកម្មចាប់ផ្ដើមវាយបកទៅវិញនោះ។

កម្លាំងទាហានរុស្ស៊ីបច្ចុប្បន្នមានមោទ នភាពជាងកាលពី២៥ឆ្នាំមុន ហើយមាន កម្លាំងខ្លាំងជាងមុន ប៉ុន្ដែនៅប្រើប្រាស់ សព្វាវុធចាស់ៗនៅឡើយ។ ចំណែកកម្លាំង ថ្មើរជើងស៊ីរីមិនបានឆ្លងកាត់ការហ្វឹកហាត់ទេ ទាំងនោះធ្វើឱ្យរុស្ស៊ីពិបាកក្នុងការបញ្ចប់ សង្គ្រាមក្នុងពេលខ្លី។ រុស្ស៊ីបានប្រើប្រាស់យុទ្ធសាស្ដ្រដូចអាមេរិកដោយវាយប្រហារតាមដែនអាកាសដើម្បីធ្វើឱ្យកម្លាំងទាហាន អ៊ិស្លាមបង្កើតរដ្ឋចុះខ្សោយ។

មេបញ្ជាការកងទ័ពរុស្ស៊ីបានបញ្ជាក់ថា ប៉ុន្មានឆ្នាំកន្លងមករុស្ស៊ីមានសង្គ្រាមតូចៗដោយប្រើប្រាស់កម្លាំងទាហានអាកាសវាយ ប្រហារ ប៉ុន្ដែនេះជាលើកទី១ហើយដែល រុស្ស៊ីធ្វើដូចអាមេរិកដោយប្រើប្រាស់យុទ្ធសាស្ដ្រវាយប្រហារទម្លាក់គ្រាប់បែកពីអាកាសបំផ្លាញទីតាំងរបស់សត្រូវ។

ការវាយប្រហារនោះបើទោះបីប្រធា នាធិបតីរុស្ស៊ីលោក ពូទីន បានបញ្ជាក់ ថា ការវាយប្រហារនោះសំដៅតែទៅលើក្រុម IS យ៉ាងណាក្តីក៏ប្រទេសលោកខាងលិចមានមន្ទិលសង្ស័យពីការវាយប្រហារនោះដែរ។ រដ្ឋាភិបាលអាមេរិកក៏បានប្រកាស ថា យុទ្ធនាការរបស់រុស្ស៊ីមិនប៉ះពាល់ដល់កម្លាំងសម្ពន្ធមិត្ដវាយប្រហារក្រុមIS ដែល ដឹកនាំដោយអាមេរិកនោះទេ៕ ម៉ែវ សាធី

anbar-lions-flag_3039908b


ចែករំលែក៖