ខេត្តកណ្ដាល÷អនុវត្តតាមបទបញ្ជាលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកស្អាង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយប្រទាល ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ករណីក្សាទុកនិងប្រេីប្រាស់ដោយខុសច្បាប់សារធាតុញៀនថ្ងៃទី២៩ ខែសីហាឆ្នាំ២០២៥ វេលាម៉ោង២ ចំណុចភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាងខេត្តកណ្តាល។
នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់គេចខ្លួនចំនួន០២នាក់មាន÷
១-សៅ បូរ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខ របរ មិនពិតប្រាកដ មានទីលំនៅភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង វិជ្ជាមានមានសារធាតុញៀនក្នុងទឹកនោម (+)ត្រូវបានឃាត់ខ្លួន។
២-ឈ្មោះ ឌុល បឿន ភេទប្រុសអាយុ៣៦ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល សស្រុកស្អាង វិជ្ជាមានមានសារធាតុញៀនក្នុងទឹកនោម (+)ត្រូវបានឃាត់ខ្លួន។
៣-ឈ្មោះម៉ាប់ ផានិត ភេទប្រុសអាយុ ៣០ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង វិជ្ជាមានមានសារធាតុញៀនក្នុងទឹកនោម (+)ត្រូវបានឃាត់ខ្លួន។
៤-ឈ្មោះភា ផាក់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ,ទីលំនៅភូមិឫស្សីជ្រោយឃុំស្វាយប្រទាល ស្រុកស្អាងររត់គេចខ្លួននិង៥-ឈ្មោះ សេ សុីណា ភេទ ប្រុស អាយុ៣៦ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង រត់គេចខ្លួន។
នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចប្រមូលសម្ភារៈ និងវត្ថុតាងចាប់យក៖ ១. សារធាតុញៀនមេតំហ្វេតាមីន(ice) ចំនួន ០៣កញ្ចប់ ទម្ងន់០,៤០ ក្រាម,២.ទូរស័ព្ទចំនួន១ គ្រឿងម៉ាក់vivoនិង៣.ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ ឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំ រឿងបន្តអនុវត្តចាត់ការតាមនីតិវីធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច