ព័ត៌មានទាន់ហេតុការណ៍៖

កំលាំងនគរបាលឃាត់ខ្លួនជនសង្ស័យ០១នាក់​ នៅភូមិព្រែកតារ័ត្ន​ ឃុំពោធិបាន​ ស្រុកកោះធំ​ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App NoDrug

ចែករំលែក៖

ខេត្តកណ្តាល​​៖ នៅថ្ងៃទី២៩ ខែសីហា​  ឆ្នាំ២០២៥ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណីចែកចាយនិងជួញ ដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិព្រែកតារ័ត្ន​ ឃុំពោធិបាន​ ស្រុកកោះធំ​ ខេត្តកណ្តាល​ ទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។

ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងបញ្ជារកម្លាំងជំនាញដោយមានការដឹកនាំដោយលោក​ឧត្តមសេនីយ៍ត្រី គង់ ស៉ីដន ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន​ និងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង អធិការដ្ឋាននគរបាលស្រុកកោះធំ ដឹកនាំដោយលោកអធិការ​ វរសេនីយ៍ឯក​ សុីម​ ឃាង​ បើកប្រតិបត្តិការបង្ក្រាបករណីនេះ​ និងបានឃាត់ ខ្លួនជនសង្ស័យសរុប ០១នាក់។

+វត្ថុ​តាងចាប់យក៖

    ១-ថ្នាំញៀន​ប្រភេទ​មេតំហ្វេតាមីនម៉ាទឹកកក(Ice) ចំនួន០១កញ្ចប់តូច​ ទម្ងន់​០,៣១g(សូន្យក្បៀសសាមសិបមួយក្រាម)។ 

    ២-ទូរស័ព្ទ​ដៃ​០១គ្រឿង​ Oppo ពណ៌​ខៀវ​។

    ៣-កញ្ចប់​បារី​ Cocopalm ០១កញ្ចប់​។ 

    ៤-ឧបករណ៍​កែ​ច្នៃ​សម្រាប់​ជក់ថ្នាំញៀនមួយចំនួន​ និងដែកកេះ០៤ដេីម។ 

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញចាត់ការតាមនីតិវិធីច្បាប់បន្ត៕


ចែករំលែក៖