ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ សៀង ទិតធិ បន្សល់ភាពសោកស្តាយដល់កីឡាករ យ៉ុន ដារ័ត្ន នៅប៉ុស្តិ៍លេខ៥

ចែករំលែក៖

ភ្នំពេញ៖ ដោយសារតែការបរាជ័យ ហាក់មិនទាន់អស់ចិត្តក្រោមការដាក់ពិន្ទុពីសំណាក់មន្ត្រីបច្ចេកទេសទាំង៥រូប របស់សហព័ន្ធកីឡាប្រដាល់កម្ពុជា ធ្វើឲ្យកីឡាម្នាក់ឈរសម្រក់ទឹកភ្នែក ពីលើសង្វៀន ព្រោះតែការប្រកួតនេះ មិនតម្រូវឲ្យកីឡាករទាំង២នាក់ មានលទ្ធផលស្មើគ្នានោះ គឺមានតែចាញ់ និងឈ្នះប៉ុណ្ណោះ ។

ទីបំផុតការប្រកួតជម្រុះវគ្គ៨នាក់ ចុងក្រោយ សប្តាហ៍ទី១ កីឡាករ សៀង ទិតធិ មកពីក្លិប សម្បត្តិគុនខ្មែរ បានបន្សល់ទុកនូវភាពសកការសម្រាប់កីឡាករ យ៉ុន ដារ័ត្នមកពីតាឡីដំរីមានប្ញទ្ធិដោយពិន្ទុប្រផុតប្រផើយ កាលពីរាត្រីថ្ងៃអាទិត្យទី២៥ខែកញ្ញាឆ្នាំ២០១៦នៅលើសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ ក្នុងកម្មវិធី TV5KNOUK OUT Series ប្រភេទទម្ងន់ ៥៤គីឡូក្រាម ។

សៀង ទិតធិធ្វើទទួលបានកៅអីវគ្គពាកកណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ បណ្តាលមកពីកីឡាកររូបនេះ មានភាពវៃឆ្លាត ដោយប្រើវិធីវាយបកទៅ ដារ័ត្នយ៉ាងលឿន ក្នុងនោះ ថ្ងាសដារ័ត្នមានស្នាមឈាមហូតពេញមុខ ដោយស្នៀតកែង ទិតធិ នៅចុងទឹកទី១ ។ ទឹកទី២ដារ័ត្នបន្ថែមល្បឿនវាយសម្រុកទៅ ទិតធិវិញដើម្បីតាមស្មើពិន្ទុ ត្រូវ សៀង ទិតធិវាយបកសងដោយស្នៀតកែង និងជង្គង យ៉ាងណានៅទឹកទី៣ដែលទឹកផ្តាច់ព្រ័ត្រនោះ យ៉ុន ដារ័ត្នវាយឲ្យកីឡាករ ទិតធិបែកចុងចញ្ចើមវិញផងដែរ។ កីឡាកទាំង២នាក់នេះ មានជុំនឿចិត្តឈ្នះដូចគ្នា មុនពេលគណៈវិន្និច្ឆ័យអនុញ្ញាតឲ្យពិធីការិនីប្រកាសលទ្ធផលជាផ្លូវការនោះ រំពិចនោះ សម្លេងពិធីការិនី បានបន្លឺឡើង ដោយ ប្រកាសថា កីឡាករ សៀង ទិតធិឈ្នះកីឡាករ យ៉ុន ដារ័ត្នដោយពិន្ទុ។ ភ្លាមនោះ យ៉ុន ដារ័ត្នបានលុតជង្គងចុះដៃទាំង២ក្តោមមុខ ងើបដើរចុះពីរេញទាំងអស់សង្ឃឹម។ ជាមួយនឹងជ័យជម្នះ បានឡើងទៅវគ្គពាកកណ្តាលផ្តាវឮច់ព្រ័ត្ររបស់កីឡាករ សៀង ទិតធិ ប្រាប់ថា ជ័យជម្នះនេះខ្លួនបានព្យាយាមអស់ពីសម្ថភាព ទើបទទួលបានឱកាសមួយនេះ។ នៅថ្ងៃដដែលនោះដែរ កីឡាករ ឈុន បញ្ញា មកពីក្លិបរ៉ាបហាប់ស្វាយប៉ាកវាយយកឈ្នះកីឡាករ ម៉ន វ៉ាន្នី មកពីក្លិប ការិយាល័យទី៥កងទ័ពជើងគោក ដោយពិន្ទុ។

ចំពោះការប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាពេលខាង ទំនងជាកីឡាករ សៀង ទិតធិ ត្រូវប៉ះជាមួយកីឡាករ ឈុន បញ្ញា នេះប្រសិនបើ គណៈកម្មការរៀបចំការប្រកួតពុំបានកែប្រែកម្មវិធីឬក៏រូបមន្តប្រកួតទេនោះ៕ សារីម

unnamed-5 unnamed unnamed-1 unnamed-2 unnamed-3 unnamed-4


ចែករំលែក៖