ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យ៦៦ឆ្នាំម្នាក់ទៅមើលមង សង្ស័យភ្លាត់ស្នៀតទាក់ជើងជាប់មងលង់ទឹកស្លាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសវ័យ៦៦ឆ្នាំម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ខណៈបុរសរូបនេះគាត់ដើរទៅមើលមងក្នុងទឹកអូរខាងក្រោយផ្ទះ ក្នុងគោលបំណងទៅដោះយកត្រីធ្វើម្ហូបដើម្បីកាត់បន្ថយជីវភាពគ្រួសារ ។

ហេតុការណ៍នេះ បានភ្ញាក់ផ្អើលឡើងកាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចទឹកអូរឈើទាលរូងខាងក្រោយភូមិ ស្ថិតក្នុងភូមិព្រៃឪម៉ាល សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ ។

សមត្តកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា បុរសរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ទ្រិញ ទន អាយុ ៦៦ឆ្នាំ បច្ចុប្បន្នរស់នៅត្រង់ចំណុចភូមិ-សង្កាត់កើតហេតុខាងលើ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចខាងលើបន្តថា តាមការរាបរបថា គាត់តែងតែយកមងទៅនៅចំណុចកើតហេតុដូចសព្វមួយដង ប៉ុន្តែជាអកុសល មិនដឹងជាយ៉ាងម៉េច ស្រាប់តែមានអ្នកភូមិរត់មកប្រាប់ថា ឃើញគាត់ស្លាប់ហើយដោយមងរុំគាត់ គ្រានោះក៏មានការភ្ញាក់ផ្អើលឡើងតែម្តង ហើយការលង់ទឹកស្លាប់នេះ ត្រូវបានគេសង្ស័យអាចបណ្ដាលមកពី រអិលជើងហើយក៍ត្រូវទឹកហូរកួចមកជាប់មងតែម្តង ព្រោះនៅចំណុចនោះ ខែនេះទឹកជន់ខ្លាំង ហូរខ្លាំង។

ប្រភពដដែលបន្តទៀតថា ក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មាននេះភ្លាម បានចាត់កំលាំងចុះទៅដល់គោលដៅដើម្បីស្រាវជ្រាវ លទ្ធផលពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ ជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មនោះឡើយ ៕ បឹុម ពិន

3 1 2


ចែករំលែក៖