ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរជាតិអប្សរាច្រានចោលការចោទថា មន្ដ្រីខ្លួនវាយដំលើក្មេងមានសតិមិនគ្រប់

ចែករំលែក៖

ខេត្ដសៀមរាប៖អាជ្ញាធរជាតិអប្សរាបានធ្វើការបដិសេធការចោទថា មន្ដ្រីរបស់ខ្លួនវាយដំ និងធ្វើទារុណលើក្មេងប្រុសម្នាក់មានសតិមិនគ្រប់ បណ្ដាលឲ្យសន្លប់ បន្ទាប់ពីក្មេងរូបនោះហូបបាយព្រះសង្ឃ និងធ្វើឲ្យបែកចាន នៅក្នុងវត្ដមួយក្បែអង្គរវត្ដ។

ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចបរិវេណប្រាសាទអង្គរវត្ដ ក្នុងសង្កាត់នគរធំ ក្រុងសៀមរាប។

ករណីនេះកាសែតនគរវត្ដ ព្យាយាមសាកសួរពីនាយប៉ុស្ដិ៍សង្កាត់នគរធំ ក្រុងសៀមរាប និងអធិការក្រុង ប៉ុន្ដែពួកគាត់បដិសេធថា មិនបានដឹងរឿងនោះទេ ដោយប្រាប់ថា ចាំសាកសួរសិន។

លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានច្រានចោលការចោទប្រកាន់ នៅថ្ងៃទី២៥ខែកញ្ញានេះថា មន្ដ្រីអាជ្ញាធរជាតិអប្សរា មិនបានធ្វើហឹង្សាទៅលើជនរងគ្រោះដូចការចោទប្រកាន់នោះទេ ដោយលោកថា ជនរងគ្រោះអាចមានជម្លោះជាមួយក្មេងនៅក្នុងវត្ដព្រោះជននោះមានដំបងនៅជាប់ដៃនិងអុកឡុករំខានដល់អ្នកដដៃ។លោកបន្ដថា ជនរងគ្រោះមានវ័យចន្លោះពី២៥ឆ្នាំ ដល់៣០ឆ្នំា មិនមែនកូនក្មេងដូចការលើកឡើងនោះទេ។លោកបន្ដថា បុរសរូបនោះជាជនវិកលចរិក ហើយដើរស្រែកឡូឡា ដែលលោកថា អាចមានការប៉ះទង្គិចជាមួយក្មេងក្នុងវត្ដ។លោកបន្ដថា៖ជាការយល់ច្រឡំ ម្យ៉ាងទៀតគាត់ជាជនវិកលចរិក គាត់ាមានសតិមិនគ្រប់ គាត់ទៅអុកឡុកគេបង្កបញ្ហារំខានឲ្យគេធ្វើឲ្យបែកបាក់របស់របរគេតាមដឹងគាត់កាត់ដំបងនៅដៃទៀត មិនមានពាក់ព័ន្ធនិងអាជ្ញាធរជាតិអប្សរានោះទេ។

កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ពលរដ្ឋឲ្យដឹងថា ឆ្នាំការពារនៅប្រាសាទអង្គរមួយក្រុមនៅក្នុងបរិវេណប្រាសាទអង្គរវត្ដ របស់អាជ្ញាធរជាតិអប្សរា បាយវាយដំក្មេងប្រុសម្នាក់ មានសតិមិនគ្រប់ម្នាក់ បណ្ដាលឲ្យសន្លប់ រួចហើយចងស្លាបសេក យកទៅបោះចោល នៅក្បែព្រលានយន្ដហោះ ខេត្ដសៀមរាប បន្ទាប់ពីក្មេងរូបនោះ ហូបបាយ ហើយធ្វើឲ្យបែកចានវត្ដនៅក្បែប្រាសាទអង្គរ ដោយចោទថា មន្ត្រីអាជ្ញាធរជាតិអប្សរាមួយក្រុមជាអ្នកវាយដំ។

សាក្សីរូបនោះបន្ដថា មុនថ្ងៃកើតហេតុគេឃើញក្មេងម្នាក់នោះ ត្រូវបាននគរបាលមិនអនុញ្ញាត្តិឲ្យចូលមកក្នុងបរិវេណ ប្រាសាទអង្ករវត្តនោះទេ ប៉ុន្ដែក្មេងរូបនោះ បានហែលឆ្លងទឹកកស្សិណអង្គរ ដើម្បីរកបាយហូបវត្ដក្នុងបរិវេណក្បែអង្គរវត្ដ ប៉ុន្ដែនៅពេលទទួលទានបាយរួច ហើយធ្វើឲ្យបែកចានបាយមួយ ស្រាប់តែមន្ត្រីរបស់អាជ្ញាអរអប្សរាមួយក្រុមស្ទាក់ខាងមុខ បានចាប់យកទៅកន្លែងស្ងាត់ នៅក្នុងព្រៃជិតប្រាសាទតារាជ្យ បានវៃជាច្រើនដៃ រហូតដល់សន្លប់តែម្ដង ៕ ជានិរន្ដរ៍

as grt


ចែករំលែក៖