ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្ដកូរ៉េបុកក្មេងកំពុងរត់ឆ្លងថ្នល់ស្លាប់នៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ក្មេងស្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ បង្កឡើងដោយរថយន្ដកូរ៉េ បើកកិនក្មេង ដែលកំពុងរត់ឆ្លងថ្នល់ កាលពីវេលាម៉ោង០៥និង២០នាទីល្ងាចថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៦ត្រង់ចំណុចផ្លូវលំ ភូមិអាត់ស៊ូ ឃុំប្រាសាទសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដកូរ៉េម៉ាក ហ៊ីយ៉ាន់ដាយ ២តោនកន្លះពណ៍ខៀវដឹកផ្លែល្ពៅ ពាក់ផ្លាកលេខកំពង់ធំ 3A-1183 បើកបរក្នុងល្បឿនលឿនពីកើតទៅលិចមកដល់កន្លែងកើតបានកិចក្មេងពាក់កណ្ដាលខ្លួនស្លាប់តែម្ដង អ្នកបើកបរឃើញសភាពមិនស្រួល ក៏ចុះរត់បាតស្រមោលតែម្ដងដោយពុំឈ្មោះ និងអត្តសញ្ញាណអ្វីឡើយ ចំណែក ក្មេងស្រីរងគ្រោះ ឈ្មោះ អឿន ដាលីន អាយុ៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះមកវាស់វែង រួចប្រគល់សាកសពអោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ដបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក និងចាត់វិធានការស្រាវជ្រាវ រកជនល្មើស ដើម្បីចូលខ្លួនមកដោះស្រាយទៅតាមច្បាប់ ៕ ប៊ុន រិទ្ធី

kthom-4 kthom kthom-1 kthom-2 kthom-3

 


ចែករំលែក៖