ខេត្តបន្ទាយមានជ័យៈពលករប្រុសស្រី ចំនួន២៨នាក់ ចាញ់បោកមេខ្យល់បម្រុងឆ្លងដែនខុសច្បាប់ត្រូវកម្លាំងនគរបាលការពារព្រំដែនគោក៨១៥ឃាត់ខ្លួននៅវេលាម៉ោង០១:៥០នាទីយប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ ។
អនុវត្តន៍សមយ្ថកិច្ចបន្តថាៈតាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥។
កម្លាំងប៉ុស្តិ៍ស្វាយព្រៃ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ សហការជាមួយកងកម្លាំងស្ថាប័នពាក់ព័ន្ធនៅក្នុងស្រុកម៉ាឡ ទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ ចំនួន២៨នាក់ ស្រី១១នាក់ កុមារ០៣នាក់ បម្រុងលួចឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់ ត្រង់ចំណុចភូមិសាស្ត្រប៉ុស្តិ៍ស្វាយព្រៃ នៅភូមិកណ្តោល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ប្រជាពលរដ្ឋខ្មែរខាងលើ បន្តនីតិវិធីដោយមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ។វណ្ណា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច