ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដឹកនាំគណ:ប្រតិភូដែលមានសិទ្ធិមនុស្សនៃប្រទេសឡាវចុះដោយផ្ទាល់ទៅដល់ទីកន្លែងដែលទ័ពថៃទន្រ្ទានយកដីផ្ទះរបស់ប្រជាជន១២គ្រួសារនៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ បានបង្ហោះលើផេកផ្លូវលោកថា ៖ ថ្ងៃទី ០៣/ ០៩/ ២៥  ខ្ញុំបានដឹកនាំគណ:ប្រតិភូដែលមានសិទ្ធិមនុស្សនៃប្រទេសឡាវចុះដោយផ្ទាល់ទៅដល់ទីកន្លែងដែលទ័ពថៃទន្រ្ទានយកដីផ្ទះរបស់ប្រជាជន១២គ្រួសារនៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យក្នុងគោលបំណង៖ 

១/លើកទឹកចិត្តដល់កងកម្លាំង អាជ្ញាធរនៅទីនោះ។

២/ជម្រាបជូនដល់ប្រជាជននៅទីនោះនូវការយកចិត្តទុកដាក់បំផុតដោយគ្មានពេលសម្រាន្តរបស់សម្តេចតេជោ និង សម្តេចធិបតី និងថ្នាក់ដឹកនាំក្នុងការប្រយុទ្ធតាមផ្លូវការទូត និងច្បាប់អន្តរជាតិ។

៣/ បង្ហាញពីស្ថានភាពផ្ទាល់ដល់ប្រធានសិទ្ធិមនុស្សឡាវ ៕

ដោយ ៖ សិលា


ចែករំលែក៖