ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនយុវជនម្នាក់និងថ្នាំញៀន១០កញ្ចប់ តូចនៅសង្កាត់ស្វាយប៉ាក

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌឫស្សីកែវសហការជាមួយកម្លាំងនគរ បាលប៉ុស្តិ៍ស្វាយប៉ាកឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់និងរកឃើញថ្នាំញៀន ចំនួន១០កញ្ចប់តូចសម្រាប់ទុកចែកចាយ ទៅដល់អ្នកទិញយកទៅប្រើប្រាស់។
នគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួន យុវជនខាងលើនេះកាលពីរសៀលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង២និង ២០នាទីរសៀល ស្ថិតនៅចំណុចក្រុម៤ ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សី កែវ។

ជនសង្ស័យដែលរក្សាទុកថ្នាំញៀន ប្រភេទម៉ាទឹកកកសម្រាប់ចែកចាយបន្តហើយត្រូវឃាត់ខ្លួនដោយនគរបាលខណ្ឌឫស្សីកែវមានឈ្មោះ ឆេង សំបួរ អាយុ២៣ ឆ្នាំ រស់នៅក្នុងសង្កាត់ខាងលើ។

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានកំពុងស្រាវជ្រាវសួរទៅលើជនសង្ស័យ តើ ប្រភពថ្នាំញៀនដែលយកមកចែកចាយ នេះបានមកពីណា? ដើម្បីបន្តរកមេខ្លោង ដែលយកថ្នាំញៀនទៅឲ្យជននេះលក់ទៅ ឲ្យអ្នកដទៃ។

កន្លងមកថ្មីៗនគរបាលខណ្ឌឫស្សីកែវ បានបង្ក្រាបទៅលើករណីចែកចាយនិង ប្រើប្រាស់នូវសារធាតុញៀនបានមួយចំនួន ធំនៅសង្កាត់ស្វាយប៉ាកក៏ដូចនៅតាមបណ្តា សង្កាត់មួយចំនួនទៀត។ ប៉ុន្តែថ្នាំញៀននៅ តែមានលក់ជាហូរហែហើយបានផ្លាស់ប្តូរ នូវរូបភាពដោយជួនកាលអ្នកផ្តល់គ្រឿង ឲ្យខ្លះឲ្យក្មេងលក់ ខ្លះទៀតសីុឈ្នួលលក់ បានកម្រៃមួយកញ្ចប់យ៉ាងតិច២-៣ពាន់ រៀលហើយបើសិនលក់បានច្រើននោះនឹង បានលុយច្រើនដែរ ហើយថែមទាំងលើក ទឹកចិត្តឲ្យអ្នកដែលលក់នោះជក់ឥតគិត ថ្លៃតែម្តង។

សមត្ថកិច្ចបានសំណូមពរសូមឲ្យបង ប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនគេច ឲ្យផុតពីគ្រឿងញៀនហើយកុំចង់សាកវា គ្រឿងញៀនអាចធ្វើឲ្យយើងបាត់បង់អនា គត៕ អរុណរះ

eew dw


ចែករំលែក៖