ព័ត៌មានទាន់ហេតុការណ៍៖

Jadon Sancho ទម្លាយភាពហេតុផលមកចូលរួមជាមួយ Aston Villa ក្នុងលក្ខខ័ណ្ឌខ្ចីជើងពេញមួយរដូវកាល

ចែករំលែក៖

កីឡាករអង់គ្លេស Jadon Sancho បាន​ចេញមុខមកនិយាយ​ជា​លើក​ដំបូង​ចាប់​តាំង​ពី​បញ្ចប់​ភាពលំបាករបស់​គាត់​ក្នុង​នាម​ជា​ក្រុម Man United ដោយ​បានចូល​រួម​ជាមួយក្លឹប Aston Villa ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង។

ខ្សែ​បម្រើ​ស្លាប​រូប​នេះ​បាន​ស្ថិតក្នុង​ចចំណោមក្រុមរបស់​កីឡាករ​ដែល​ហ្វឹកហាត់​ដោយ​ឡែក​ពី​គ្នា​នៅទឹកដី Old Trafford បន្ទាប់​ពី​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​លើស​ពី​តម្រូវ​ការ​ក្រោម​ការ​ដឹកនាំ លោក Ruben Amorim។

គាត់ត្រូវបានChelseaខ្ចីជើងពេញមួយរដូវកាលមុនតែក្រុមតោខៀវសម្រេចមិនទិញយកជាកីឡាករអចិន្ត្រៃយ៍ហើយសុខចិត្តបង់5 លានផោនមកឱ្យបិសាចក្រហម។

ឥឡូវនេះ Sancho នឹងសង្ឃឹមថានឹងរស់ឡើងវិញនូវអាជីពល្អប្រសើររបស់គាត់ក្រោមការបង្ហាត់បង្រៀនរបស់លោក Unai Emery ថោយបាននិយាយអំពីឥទ្ធិពលរបស់អ្នកចាត់ការទូទៅនេះហើយទើបអាចបញ្ចុះបញ្ចូលគាត់ឱ្យចូលរួមជាមួយAston Villa។

នៅក្នុងបទសម្ភាសន៍លើកដំបូងរបស់គាត់នៅក្នុងក្លឹប Sancho បាននិយាយថា “ជាដំបូង នៅពេលដែលខ្ញុំនិយាយទៅកាន់អ្នកគ្រប់គ្រង គាត់បានផ្តល់ទំនុកចិត្ត យ៉ាងខ្លាំងដល់ខ្ញុំ ហើយគាត់បានបង្ហាញខ្ញុំពីផែនការដែលគាត់សម្រេចបានក្នុងឆ្នាំនេះ ជំរុញទឹកចិត្តខ្ញុំ។ គាត់ពិតជាបានបញ្ចុះបញ្ចូលខ្ញុំ ហើយខ្ញុំពិតជាអន្ទះសាចង់លេងក្រោមការដឹកនាំគាត់។”

Sancho ស៊ុតបញ្ចូលទីបាន 12 គ្រាប់ក្នុង 83 ប្រកួតចាប់តាំងពីចូលរួមជាមួយ Man United ក្រោយចេញពី Borussia Dortmund ក្នុងតម្លៃ 73 លានផោនក្នុងខែកក្កដា ឆ្នាំ 2021 ។


ចែករំលែក៖