ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត មិនស្គាល់ ម៉ាក បុកម៉ូតូ ធន់ធំ បណ្ដាល ឲ្យ បុរស ម្នាក់ រងរបួស ធ្ងន់

ចែករំលែក៖

 

    ភ្នំពេញ ៖បុរស ម្នាក់ បានរង របួស ធ្ងន់ ត្រូវ បាន បញ្ជូន ទៅ សង្គ្រោះ នៅ មន្ទីរពេទ្យ ខណៈ ជិះ ម៉ូតូ ធន់ ធំ មក ដល់ ផ្លូវ បំបែក ជាបួន ក៏ត្រូវ រថយន្ត មិនស្គាល់ ម៉ាក បុកយ៉ាង ពេញ ទំហឹង ហើយ បេីក រត់គេចបាត់    

ហេតុការណ៍ នេះ បាន កើត ឡើង នៅ វេលា ម៉ោង ១២និង ៣០នាទី រំលង អាធ្រាត្រ ចូល ថ្ងៃ ទី ៥ខែ កញ្ញា ឆ្នាំ ២០២៥ ចំនុច ស្តុប វត្ត លង្កា ផ្លូវ ព្រះ សីហនុ កែង ផ្លូវ ៥១ សង្កាត់ បឹងកេងកង ទី ១ ខណ្ឌ បឹង កេងកង រាជធានី ភ្នំពេញ    

  តាម ប្រភពព័ត៌មាន ពី កន្លែងកើត ហេតុបានឲ្យដឹង ថាមុន ពេល កេីត ហេតុ គេបានឃើញ បុរសម្នាក់ បានជិះ ម៉ូតូធន់ធំ ម៉ាក HONDA CB ពណ៌ ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 1LM2081 ជិះ ធ្វើ ដំណើរ តាម បណ្ដោយ ផ្លូវ ព្រះសីហនុ ទិសដៅ ពីលិច ទៅកេីត លុះ មក ដល់ចំនុច កេីត ហេតុ ដែល ជា ផ្លូវ បំបែក ជាបួន ក៍ស្រាប់ តែ រថយន្តមិន ស្គាល់ ម៉ាកមួយ គ្រឿង បានបេីក បោះពួយតាម បណ្ដោយ ផ្លូវ ៥១ទិសដៅ ពី ជេីង ទៅ ត្បូង ល្បឿន លឿន ក៍ជ្រុលទៅបុក និងម៉ូតូ ទាំង កំរោល បណ្ដាល ឲ្យ អូសទាំង ម៉ូតូ និង មនុស្ស ជាច្រើន ម៉ែត្រ ដែល ធ្វើ ឲ្យ បុរសជាអ្នក ជិះ ម៉ូតូ របួសបែក និងបាក់ដៃ ខាង ឆ្វេង ត្រូវ បាន បញ្ជូន តាម រថយន្ត សាមុយ ដឹក យក ទៅ សង្គ្រោះ នៅ មន្ទីរពេទ្យព្រះ អង្គដួង ភ្លាមៗ ផង ដែរ    

ឡែក រថយន្ត វិញ នៅ ពេល បង្ករ គ្រោះថ្នាក់ ហើយ បានព្យាយាម បេីក រត់ គេចបាត់ស្រមោល   

ក្រោយ កេីត ហេតុ នៅសល់ តែ ម៉ូតូ ត្រូវ សមត្ថកិច្ច ជំនាញ ចរាចរណ៍យកទៅ រក្សា ទុក នៅអធិការ ដ្ឋាននគរបាលខណ្ឌ បឹងកេងកង  ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖