ភ្នំពេញ៖រថយន្តតាក់ស៊ីwownow បេីកឆ្លងផ្លូវត្រូវរថយន្តTACOMA បេីកផ្លូវត្រង់ជ្រុលទៅបុករងការខូចខាតតិចតួច ភាគីទាំងសង្ខាងប្រកែកតឹងសរសៃកដាក់គ្នាទៅវិញទៅមក ។
ហេតុការណ៍នេះបានកេីតឡើងនៅម៉ោង១០និង៤០នាទីយប់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅតាមផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខប្រលានយន្តហោះអន្តរជាតិភ្នំពេញ កែងផ្លូវបេតុង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃើញបុរសម្នាក់បានបេីករថយន្តតាក់ស៊ី របស់ក្រុមហ៊ុន wow now ពាក់ស្លាកលេខ ភ្នំពេញ2CB-2062 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ទិសដៅពីជេីងទៅត្បូងលុះមកដល់ចំនុចកេីតហេតុ បានបេីកឆ្លងផ្លូវ ស្រាប់តែមានបុរស ម្នាក់បានបេីករថយន្ដ TOYOTA TACOMA ពាក់ផ្លាកលេខ ភ្នំពេញ 2BT-0537 បេីកធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកេីត ជ្រុលទៅបុករថយន្ត តាក់ស៊ីwow now ពិតកាងមុខចំហៀងខាងឆ្វេង ក្រោយកើតហេតុភាគីខាងរថយន្តTACOMA បានចុះពីលើរថយន្តទាំងស្ថានភាពស្រវឹង និយាយរៀងសំដីធ្ងន់ៗទៅលើខាងរថយន្ត តាក់ស៊ី ហើយខាងរថយន្តតាក់ស៊ី តបទៅវិញតិចតួច ថែមទាំងទាសំណងខូចខាតចំនួន២០០ដុល្លារថែមទៀតផង ។
បន្ទាប់ពីកេីតហេតុ ភាគីទាំងសង្ខាងសម្របសម្រួលគ្នាមិនត្រូវ ទើបសមត្ថកិច្ចជំនាញចរាចរណ៍វាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច