ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធសំខាន់ពីររូបរបស់PSG កីឡាករ Dembele និង Doue ត្រូវ​អវត្តមាន​ច្រើន​សប្តាហ៍

ចែករំលែក៖

ក្លឹបបាល់ទាត់Paris St Germain ប្រឈមមុខនឹងបញ្ហាខ្សែប្រយុទ្ធដោយ កីឡាករ Ousmane Dembeleបានរងរបួសសរសៃពួរត្រូវសម្រាកប្រហែល 6 សប្តាហ៍ ខណៈដែលខ្សែបម្រើស្លាប Desire Doue នឹងអវត្តមានប្រហែល 4 សប្តាហ៍ដោយសារបញ្ហាកំភួនជើង។

ពួកគេ​បាន​រង​របួស​អំឡុង​ពេល​បារាំង​យក​ឈ្នះ​អ៊ុយក្រែន ២-០ ក្នុង​ការ​ប្រកួត​ជម្រុះ World Cup នៅ​ប្រទេស​ប៉ូឡូញ​កាល​ពី​ថ្ងៃ​សុក្រ។ 

Doue ត្រូវបានជំនួសដោយកីឡាករ Dembele នៅតង់ទី 2 ប៉ុន្តែកីឡាករវ័យ 28 ឆ្នាំនេះបានរងរបួសនៅនាទីទី 81 ។

Dembele ដែលជាកីឡាករដែលមានឱកាសច្រើនឈ្នះពាន Ballon d’Or ឆ្នាំនេះ ដោយដើរតួយ៉ាងសំខាន់ក្នុងយុទ្ធនាការឈ្នះពានបីរបស់ PSG កាលពីរដូវកាលមុន ដែលរួមមានពានរង្វាន់ Champions League លើកដំបូងរបស់ពួកគេ Ligue 1 ពាន French Cup និង French Super Cup ផងដែរ។

គាត់បានស៊ុតបញ្ចូលទីបាន 35 គ្រាប់ និងបានបញ្ជូន 16 ដងក្នុងការបង្ហាញខ្លួន 53 ប្រកួតនៅគ្រប់ការប្រកួតទាំងអស់សម្រាប់ PSG កាលពីរដូវកាលមុន។ PSG បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា “Ousmane Dembele បានរងរបួសយ៉ាងធ្ងន់ធ្ងរដល់សរសៃពួរខាងស្តាំរបស់គាត់។ គាត់ត្រូវបានគេរំពឹងថានឹងមិនអាចលេងបានប្រហែលប្រាំមួយសប្តាហ៍។ចំណែកDesire Doue បាន​រង​របួស​ត្រង់​កំភួន​ជើង​ខាង​ស្តាំ ហើយ​នឹង​ត្រូវ​អវត្តមាន​ប្រហែល​បួន​សប្តាហ៍”។

PSG នឹង​មាន​ការប្រកួតបន្ទាប់​ធ្វើ​ជា​ម្ចាស់​ផ្ទះស្វាគមន៍ក្រុម Lens ក្នុង Ligue 1 នៅ​ថ្ងៃ​ទី 14 ខែ​កញ្ញា បន្ទាប់​មក​ចាប់​ផ្តើម​ការ​ការពារ​តំណែង​ជើង​ឯក Champions League ទល់​នឹងក្រុម Atalanta បី​ថ្ងៃ​បន្ទាប់។


ចែករំលែក៖