ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនក្មេងទំនើង២ក្រុមហិង្សាយកដំថ្មគប់គ្នានឹងវាយគ្នាទៅវិញទៅមក -អធិការដ្ឋាននគរបាខណ្ឌឫស្សីកែវ

ចែករំលែក៖

ភ្នំពេញ: ក្រោមការបញ្ជាពីលោកជួន ណារិន ស្នងការនគរបាលរាជធានីភ្នំពេញ និងអគ្គស្នងការរងនគរបាលជាតិ ដល់លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ និងដឹកនាំផ្ទាល់ដោយលោក ផល មេសា អធិការរងខណ្ឌចំការមនទទួលផែនព្រហ្មទណ្ឌខណ្ឌឬស្សីកែវ

បានចុះឃាត់ខ្លួន២ក្រុមករណីហិង្សាដោយចេតនានិងធ្វើអោយខូចខាតដោយចេតនា (យកដំថ្មគប់គ្នានឹងវាយគ្នាទៅវិញទៅមក) ។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី០៦ខែ០៩ ឆ្នាំ២០២៥ វេលាម៉ោង១៣:៣០នាទី នៅចំណុចផ្លូវបេតុង​ ក្រុមទី១០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថា

ក្រុមទី០១ រហ័សនាមក្រុមDC(ក្រុមដើមឆត័) ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ៖

១-ជនសង្ស័យឈ្មោះ ឆៃ វិច្ឆិកាភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុរបរនៅផ្ទះ (គ្មានសារធាតុញៀន)។

២-ជនសង្ស័យឈ្មោះ រ៉ា វិសាល ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុរបរនៅផ្ទះ (គ្មានសារធាតុញៀន)។

៣-ជនសង្ស័យឈ្មោះ ប៉ុន វិចិត្រ ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិចុ័ងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុរបរសិស្ស (គ្មានសារធាតុញៀន)។

៤-ជនសង្ស័យឈ្មោះ វៀន បញ្ញាយ៉ារាជ ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅផ្ទះគ្មាន ផ្លូវ១០៣ ភូមិបាក់ទូកសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុរបរសិស្ស (គ្មានសារធាតុញៀន) ។

៥-ជនសង្ស័យឈ្មោះ ផុន ម៉េងហួត ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅផ្ទះគ្មាន ផ្លូវបេតុង សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុរបរលាងឡាន (គ្មានសារធាតុញៀន)។

៦-ជនសង្ស័យឈ្មោះ ញ៉ែម វង្សា ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅផ្ទះគ្មាន ផ្លូវ១០៣ ភូមិចុងខ្សាច់ ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុរបរលក់ដូរ (គ្មានសារធាតុញៀន)។

ចំណែកក្រុមទី២ រហ័សនាមក្រុមMT+BCK (ក្រុមប្លុកថ្នាំ+ក្រុមបឹងឈូក)ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់៖

១-ជនសង្ស័យឈ្មោះ ឡាយ ហៃ ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅផ្ទះគ្មាន ផ្លូវលំ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុរបរសិស្ស (គ្មានសារធាតុញៀន)។

២-ជនសង្ស័យឈ្មោះ ទេស លីម៉េង ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅផ្ទះគ្មាន ផ្លូវលំ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុរបរសិស្ស (គ្មានសារធាតុញៀន)។

៣-ជនសង្ស័យឈ្មោះ ហៃ យ៉ាកូ ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅផ្ទះគ្មាន ផ្លូវបេតុង សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុរបរសិស្ស (គ្មានសារធាតុញៀន)។

៤-ជនសង្ស័យឈ្មោះ ង៉ែត គីមសេង ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅផ្ទះគ្មាន ផ្លូវលំ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុរបរសិស្ស (គ្មានសារធាតុញៀន)។

៥-ជនសង្ស័យឈ្មោះ អ៊ុក សេរីរិទ្ធរស្មី ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុរបរសិស្ស (គ្មានសារធាតុញៀន) ។

សំភារៈដកហូតរួមមាន ដុំថ្មចំនួន០២ដុំ ទូរសព្ទចំនួន០៧គ្រឿង

សមត្ថកិច្ចនគរបាលបាលខណ្ឌឬស្សីកែវបានឲ្យដឹងទៀតថា មុនពេលកើតហេតុ កាលពីថ្ងៃទី០៥ ខែ០៩ ឆ្នាំ២០២៥ វេលាម៉ោង ២០:៣០នាទីយប់ ជនសង្ស័យឈ្មោះ ហៃ យ៉ាកូ នឹង ជនសង្ស័យឈ្មោះ អ៊ុក សេរីរិទ្ធរស្មី នឹងជនសង្ស័យឈ្មោះ អាត បញ្ញា (គេចខ្លួន)ជនសង្ស័យឈ្មោះ ណាក់ (គេចខ្លួន) ជិះម៉ូតូ០២គ្រឿងដែលមានរហ័សនាមក្រុមMT+BCK (ក្រុមប្លុកថ្នាំ+ក្រុមបឹងឈូក)បានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើក្រុមភាគីម្ខាងទៀតដែលមានរហ័សនាមក្រុមDC(ក្រុមដើមឆត័) នៅចំនុចកើតហេតុខាងលើ ធ្វើខូចខាតម៉ូតូចំនួន០១គឿងម៉ាកC125 បន្ទាប់មកជនសង្ស័យឈ្មោះផុន ម៉េងហួត ជនសង្ស័យឈ្មោះរ៉ា វិសាល នឹងជនសង្ស័យឈ្មោះ ណាង(គេចខ្លួន) ដែលជាក្រុមDC(ក្រុមដើមឆត័) បានជិះម៉ូតូ1គ្រឿងដេញវាយជនសង្ស័យខាងលើវិញរហូតដល់ស្ពានឫស្សីកែវបណ្ដាលអោយក្រុមជនសង្ស័យរហ័សនាមក្រុមMT+BCK (ក្រុមប្លុកថ្នាំ+ក្រុមបឹងឈូក) បុកជាមួយអ្នកដំណើរតាមផ្លូវបណ្ដាលអោយដួលនឹងរបួស រួចក៏ជិះម៉ូតូគេចខ្លួន លុះដល់ថ្ងៃកើតហេតុខាងលើ ជនសង្ស័យឈ្មោះ ទេស លីម៉េង ជនសង្ស័យឈ្មោះ ឡាយ ហៃ នឹង ជនសង្ស័យឈ្មោះ ង៉ែត គីមសេង នឹងសង្ស័យឈ្មោះហេង (គេច) ជិះម៉ូតូ២គ្រឿងដែលជាក្រុមMT+BCK (ក្រុមប្លុកថ្នាំ+ក្រុមបឹងឈូក) ខឹងនឹងក្រុមDC(ក្រុមដើមឆត័) បានខឹងដេញវាយលើបក្ខពួកក្រុមខ្លួន នឹងធ្លាប់មានទំនាស់ជាមួយនឹងគ្នាជិត២ខែមកហើយ រួចមកជនសង្ស័យឈ្មោះទេស លីម៉េង បានយកដុំថ្មគប់ទៅលើក្រុមDC (ក្រុមដើមឆត័) ក៏ត្រូវបានជនសង្ស័យឈ្មោះ ញ៉ែម វង្សា ចាប់ជនសង្ស័យឈ្មោះ ទេស លីម៉េង នឹងបានធ្វើសកម្មភាពវាយជនសង្ស័យ ទេស លីម៉េង ហើយក្រុមជនសង្ស័យខាងលើរហ័សនាមក្រុមDC(ក្រុមដើមឆត័) បានធ្វើសកម្មភាពព្រួតវាយនឹងធាក់ទៅលើជនសង្ស័យឈ្មោះ ទេស លីម៉េង បណ្ដាលអោយរបួសខ្នងនិងមុខបន្ទាប់មកត្រូវបានកំលាំងសមត្ថកិច្ចខណ្ឌសហការជាមួយនគរបាលប៉ុស្តិ៍ ល្បាតចុះជួយអន្តរាគមន៌ឃាត់ជនសង្ស័យទាំង០២ក្រុមយកមកប៉ុស្តិ៍ទួលសង្កែទី១ដើម្បីសាកសួរ។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ទឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាក់ការតាមនីតិវិធី ចំណែកបក្ខពួកសេសសល់កំលាំងសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវយកមកចាត់ការតាមនិតិវិធី ៕ជ្រោយពេជ្រ


ចែករំលែក៖