ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកម្ដាយស្លាប់ទាំង២រីឯកូនស្រីរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូបុករថយន្តពេញទំហឹងនៅចំណុចផ្លូវបំបែក

ចែករំលែក៖

ភ្នំពេញ ៖ បុរសពីរនាក់ប្ដីប្រពន្ធបានស្លាប់នៅក្នុងថ្លុកឈាមចំណែកកូនស្រីអាយុ ១០ឆ្នាំបានរងរបួសធ្ងន់ខណៈជិះម៉ូតូមួយគ្រឿងទៅបុករថយន្តមួយគ្រឿងពេញទំហឹងនៅចំណុចផ្លូវបំបែក។ 

ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់បានកើតឡើងកាលពីវេលាម៉ោង​ ១និង២០នាទីរសៀល​ ថ្ងៃទី០៧​ ខែកញ្ញា​ ឆ្នាំ២០២៥​ ដែលស្ថិតនៅតាមបណ្តោយផ្លូវបេតុង​ក្នុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ ។ 

ជនរងគ្រោះពីរនាក់ប្ដីប្រពន្ធភ្លាមៗពុំត្រូវគេស្គាល់អត្តសញ្ញាណឡើយ។ចំណែកកូនស្រីរងរបួសធ្ងន់ត្រូវបានរថយន្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា។

តាមព័ត៌មានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម​សង់​ សេ១២៥​ ស៊េរីឆ្នាំ២០២២​ ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំេពញ​ 1JW-6426 ជិះឌុបគ្នា កូនស្រី

បេីកបរក្នុងទិសដៅពីលិចមកកេីត​។ ខណៈពេលបេីកបរមកដល់ចំណុចខាងលេីក៏បានបុកជាមួយរថយន្ត​ មួយគ្រឿងទៀត​ ម៉ាក​ Highlander ពណ៌ស្ករ​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ 2BP-4661ដែលធ្វើដំណើរក្នុងទិសដៅពីជេីងមកត្បូង​។

 

តាមព័ត៌មានឱ្យដឹងទៀតថា នៅក្នុងគ្រោះថ្នាក់នោះគឺម៉ូតូជនរងគ្រោះបានបុកចំកណ្ដាលរថយន្តបណ្ដាលឲ្យបោកក្បាលស្លាប់ពីរនាក់ប្តី ប្រពន្ធនៅនឹងកន្លែង។ចំណែកកូនស្រីបានរងរបួសធ្ងន់ត្រូវបានរថយន្តបញ្ជូនទៅសង្គ្រោះ។បន្ទាប់ពីកើតមានគ្រោះថ្នាក់បើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ។

 

ក្រោយកេីតហេតុ​ ទៅបានមូលដ្ឋានក៏បានចុះទៅកន្លែង កើតហេតុដើម្បីសម្រួលចរាចរណ៍និងទាក់ទងទៅនគរបាលជំនាញចុះទៅវាស់វែងរួចបញ្ជូនអ្នកបើកបរនិងរថយន្ត និងម៉ូតូទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីចាត់ការតាមច្បាប់៕ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖