ភ្នំពេញ ៖បុរស ២នាក់រួម ទាំង អ្នកបេីកបរ បានបេីក រថយន្តម៉ាក lexus GX470 រេ ចង្កូត ជ្រុលទៅបុកនិងរបាំង ថ្ម ពុះ ចែក ទ្រូង ផ្លូវ បណ្ដាលឲ្យបាក់រលំ អស់ ចំនួន ២កង់ ។
ហេតុការណ៍ នេះបានកើត ឡើងនៅ វេលាម៉ោង ៦និង ៣០នាទី ព្រលប់ ថ្ងៃ ទី ៧ខែ កញ្ញា ឆ្នាំ ២០២៥ ទល់មុខ សាលមហោស្រព កោះពេជ្រ សង្កាត់ ទន្លេ បាសាក់ ខណ្ឌ ចំការមន រាជធានី ភ្នំពេញ ។
តាម ប្រភព ព័ត៌មាន ពី កន្លែង កើត ហេតុ បានអោយ ដឹង ថា មុន ពេល កេីត ហេតុ គេបាន ឃើញ បុរស ២នាក់ រួម ទាំង អ្នក បេីក បរ បានបេីក រថយន្តម៉ាក lexus GX470 ពណ៌ ខ្មៅ ពាក់ ស្លាក លេខ ភ្នំពេញ 2I 5566 បេីក ធ្វើ ដំណើរ តាម បណ្ដោយ ផ្លូវ កោះពេជ្រ ទិសដៅ ពី ជេីង ទៅ ត្បូង លុះ មក ដល់ ចំនុច កេីត ហេតុ ក៍បួង ចង្កូត បត់ ឆ្វេង ឡើង ទៅ ផ្លូវ មុខ សាលមហោស្រព កោះពេជ្រ តែ ដោយសារ តែ រថយន្ត លឿន ពេក ធ្វើ ឲ្យ អ្នក បេីក បរ បួង ចង្កូត មិន ទាន់ ក៏ជ្រុល ទៅ បុក និង របាំង ថ្ម ពុះ ចែក ទ្រូង ផ្លូវ បណ្ដាល ឲ្យ បាក់ រលំ អស់ ចំនួន ២កង់ ព្រម ទាំង ធ្វើ អោយ រថយន្ត ហោះ គង់ ជាប់ ពី លេីទ្រូង ផ្លូវ រង ការ ខូចខាត ផ្នែក ផ្នែក មុខ តែ ក្នុង ហេតុការណ៍ នេះ មិន គ្រោះថ្នាក់ ដល់ មនុស្ស ណា ម្នាក់ នោះ ទេ ហើយ អ្នក បេីក បរ ក៏បាន គេច ចេញ ទៅ ដោយ អោយ តំណាង មក ធ្វើការ ដោះស្រាយ ជាមួយ ខាង ក្រុម ហ៊ុន កោះពេជ្រ ផងដែរ ។
ក្រោយ កេីត ហេតុ ដោយ មិន រំខាន ដល់ សមត្ថកិច្ច ខាង តំណាង រថយន្ត បានសម្របសម្រួល គ្នា ដោយ សងសំណង ថ្លៃ ការ ខូចខាត អោយ ខាង កោះពេជ្រ ដេីម្បី បញ្ចប់ រឿង ៕ដោយ៖សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច