ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីទី១កម្ពុជា និងក្រុមគ្រួសារ សូមជូនមគ្គផល កុសលផលបុណ្យដែលបានសាងក្នុងថ្ងៃនេះ “បិណ្ឌវេនទី៧” ជូនដល់ជនរួមជាតិ !

ចែករំលែក៖

ភ្នំពេញ ៖ នៅវត្តឧណ្ណាលោម, រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ស្ត្រីទី១កម្ពុជា និងក្រុមគ្រួសារ បានបង្ហោះលើផេកផ្លូវការថា ៖ សូមជូនមគ្គផល កុសលផលបុណ្យដែលនាងខ្ញុំបានសាងក្នុងថ្ងៃនេះ “បិណ្ឌវេនទី៧” នៅវត្តឧណ្ណាលោម ព្រឹកនេះជាមួយលោកឪពុក សហការី នឹងកូនៗសមាជិកានៃសមាគមកាយឫទ្ធិនារីកម្ពុជា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានចូលរួមនមស្ការព្រះរតនត្រ័យ សមាទានសីល រាប់បាត្រ បង្សុកូល និងវេរភត្តាហារប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ បុព្វបុរសខ្មែរ ញាតិកាទាំង៧សណ្តាន ជាពិសេសនោះគឺដួងវិញ្ញាណក្ខន្ធវីរកងទ័ពទាំងអស់ដែលបានពលីក្នុងសមរភូមិការពារទឹកដី និងថែរក្សាសន្តិភាពជូនជាតិមាតុភូមិ។

ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនេះ សូមគោរពជូនពរបងប្អូនជនរួមជាតិខ្មែរ ជាពិសេសព្រមទាំងវីរកងទ័ពកម្ពុជាគ្រប់គ្នាៗ សូមទទួលបានសុខភាពល្អបរិបូណ៌ ធ្វើដំណើរគ្រប់ទិសទីប្រកបដោយសុខសុវត្ថិភាព នឹងជួបតែពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ 

ដោយ ៖ សិលា


ចែករំលែក៖