ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីតឆេះពិដាននៅហាងស្ព៉ាមួយកន្លែងត្រូវបានរថយន្តពន្លត់អគ្គីភ័យចេញអន្តរាគមន៍ទាន់ពេល

ចែករំលែក៖

ភ្នំពេញ : ឆ្លងចរន្តអគ្គីសនីនៅលើពិដានបណ្ដាលអោយឆេះហុយផ្សែងផ្អើលម្ចាស់ផ្ទះ និងប្រជាពលរដ្ឋជួយហៅរថយន្តពន្លត់អគ្គីភ័យបាញ់ពន្លត់ភ្លាមៗ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលម៉ោង៣និង១០នាទីរសៀលថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ ២០២៥ នៅចំណុចផ្ទះលេខ៤Eo (យីហោហ្សិនផ្លរ៉ាស៉្ពា) ផ្លូវលេខ១៩ ស្ថិតនៅភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ 

សមត្ថកិច្ចបានអោយដឹងថាមុនកើតហេតុ បានទទួលពត៌មាន ពីប្រជាពលរដ្ឋថាមានហុយផ្សែងចេញពីផ្ទះលេខ៤Eo (យីហោហ្សិនផ្លរ៉ាស៉្ពា)ហើយដឹកនាំកម្លាំងចុះទៅកន្លែងកើតហេតុពេលចុះទៅដល់ឃើញហុយផ្សែងចេញពីពិដាបានសុំអន្តរាគមន៍រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋានរាជធានីភ្នំពេញ ហើយភ្លាមនោះរថយន្តពន្លត់អគ្គីភ័យបានចុះមកដល់ចំនួន៣គ្រឿងបាញ់ទឹកពន្លត់ទាន់ពេលមិនបណ្តាលឲ្យឆេះរាលដល់ផ្ទះអ្នកជិតខាង។

សមត្ថកិច្ចបានឲ្យដឹងថាម្ចាស់ទីតាំង មានឈ្មោះម៉ៅ សារ៉ាន អាយុ៤៦ឆ្នាំ មុរបរអ្នកគ្រប់គ្រង ចំពោះមូលហេតុគឺមកពី ឆ្លងចរន្ដអគ្គីសនី ហើយផ្ទះដែលកើតហេតុនេះជាប្រភេទសំណង់ថ្ម ទំហំ ៨X២០( បន្ទប់ខូចខាតទំហំ ២X៣) ខូចខាតម៉ាសុីត្រជាក់ចំនួន១គ្រឿង ពូកម៉ាស្សាចំនួន៣។

ប្រេីប្រាស់រថយន្តការិយាល័យអគ្គិភ័យ ចំនួន ០៣គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ២គ្រឿង ស្មើរ ៨មែត្រគូប ពន្លត់ចប់ នៅវេលាម៉ោង០៣និង៥០នាទីរសៀលថ្ងៃខែឆ្នាំដដែល៕ជ្រោយពេជ្រ


ចែករំលែក៖