ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករបាល់ទាត់ Partey បំភ្លឺថាមិនបានប្រព្រឹតបទរំលោភបំពានផ្លូវភេទនៅចក្រភពអង់គ្លេសទេ

ចែករំលែក៖

ខ្សែបម្រើ Thomas Partey របស់ក្លឹប Villarreal បានបង្ហាញខ្លួននៅក្នុងតុលាការទីក្រុងឡុងដ៍  កាលពីថ្ងៃពុធហើយបានឆ្លើយបំភ្លឺថាមិនបានប្រព្រឹតកំហុសដូចការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ និងការរំលោភបំពានផ្លូវភេទដែលពាក់ព័ន្ធនឹងស្ត្រីបីនាក់នោះទេ។

កីឡាករអន្តរជាតិហ្គាណាThomas Parteyត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈចំនួន 5 ករណីទាក់ទងនឹងស្ត្រីពីរនាក់ បូករួមទាំងការចោទប្រកាន់ពីបទរំលោភផ្លូវភេទលើស្ត្រីទីបីនៅចន្លោះខែមេសា ឆ្នាំ 2021 ដល់ខែមិថុនា ឆ្នាំ 2022។

ការចោទប្រកាន់នេះបានកើតឡើងនៅពេលដែល Partey លេងឱ្យក្លឹបបាល់ទាត់Arsenalនៅអង់គ្លេស Premier League ។ 

គាត់បានចាកចេញពីក្លឹបនៅរដូវក្តៅនេះ ហើយបានចុះហត្ថលេខាជាមួយ Villarreal របស់អេស្ប៉ាញ។

Partey ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ មុនពេលការកាត់ក្តីរបស់គាត់ ដែលត្រូវបានចុះបញ្ជីនៅថ្ងៃទី 2 ខែវិច្ឆិកា ឆ្នាំ 2026។

គាត់ត្រូវបាន Arsenal ចុះហត្ថលេខាពី Atletico Madrid ក្នុងតម្លៃ 50 លានអឺរ៉ូ (59.2 លានដុល្លារ) ក្នុងឆ្នាំ 2020 ហើយបានក្លាយជាសមាជិកសំខាន់នៃក្រុមដំបូងរបស់អង់គ្លេស មុនពេលកិច្ចសន្យារបស់គាត់ផុតកំណត់នៅចុងខែមិថុនា។


ចែករំលែក៖