លោក Roman Abramovich មហាសេដ្ឋីសញ្ជាតិរុស្ស៊ីនិងជាម្ចាស់ក្លិបតោខៀវ Chelseaបានបញ្ជាក់ថាគាត់នឹងផ្តល់ទឹកប្រាក់មួយចំនួនដល់លោកគ្រូបង្វឹក Antonio Conte ដើម្បីទិញខ្សែការពារមកពង្រឹងក្លិប ។
ក្រុមតោខៀវកំពុងតែមានវិបត្តិខ្សែការពារអន់ដោយប្រកួតចាញ់ចំនួន២ប្រកួត ជាប់គ្នានៅអង់គ្លេស Premier League។ គ្រូបង្វឹកសញ្ជាតិអុីតាលី Conteបានពិភាក្សាជាមួយនឹងសហការីរបស់គាត់ទាក់ទងនឹងបញ្ហានេះហើយយល់ព្រមផ្តោតទៅលើការ ទិញខ្សែការពារពេលទីផ្សារដោះដូរកីឡាករបើកនាពេលខាងមុខ។
ព័ត៌មាននេះបានធ្វើឲ្យមានមន្ទិលសង្ស័យទៅលើអនាគតរបស់ខ្សែការពារ២រូបគឺ Branislav Ivanovic និង Gary Cahill ដែលពួកគេហាក់បីដូចជាមានទម្រង់លេងអន់ចាប់តាំងពីបើករដូវកាលថ្មីមក ។
ក្នុងករណីដែលក្រុមតោខៀវនៅតែបន្តចាញ់ទៀតនោះ លោក Roman Abramovichអាចនឹងបញ្ចប់តំណែងរបស់គ្រូបង្វឹកតែ ម្តង ដោយកន្លងមកមហាសេដ្ឋីរូបនេះមិនដែលខ្លាចនឹងបណ្តេញគ្រូបង្វឹកចេញក្នុងពាក់កណ្តាលរដូវកាលនោះទេ ៕