ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែការពារ Serge Aurier របស់ក្លិបParis St-Germain ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ២ខែ

ចែករំលែក៖

កីឡាករ Serge Aurier ខ្សែការពារ សញ្ជាតិកូដឌីវ័ររបស់ក្លិបយក្សបារាំង Paris St-Germain ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ២ខែពីបទវាយប្រហារទៅលើមន្ត្រីប៉ូលិស ។

ខ្សែការពារវ័យ២៣ឆ្នាំនេះបានយកកែងដៃវាយទៅលើមន្ត្រីប៉ូលិសពេលពិនិត្យជាតិអាល់កុលកាលពីខែឧសភា។ ប៉ុន្តែកីឡាករ Serge Aurier បានអះអាងថា ពេលនោះ ប៉ូលិសបានប្រើហិង្សាមកលើខ្លួន។ Serge Aurier នឹងប្តឹងឧទ្ធរណ៏ចំពោះការសម្រេច របស់តុលាការនេះ។

ករណីរបស់ Serge Aurier នេះអាចផ្លាស់ប្តូរមកជាការបម្រើការងារសង្គមវិញ ដោយ រូបគាត់មិនចាំបាច់ទៅដេកគុកទេ ហើយអាចចូលរួមការប្រកួតបាល់ទាត់ជាមួយនឹងក្លិបParis St-Germain ក្នុងក្របខ័ណ្ឌ Champions League ពេលប៉ះក្រុម Ludogorets ក្នុងសប្តាហ៍ នេះផងដែរ ។

កីឡាករ Serge Aurier ត្រូវបង់លុយ ៣០០អឺរ៉ូសម្រាប់សងថ្លៃព្យាបាលរបួស ដល់មន្ត្រីប៉ូលិស៣០០អឺរ៉ូសម្រាប់ការខាតបង់កិត្តិយស និង១.៥០០អឺរ៉ូសម្រាប់ទូទាត់សេវាផ្នែកច្បាប់ ៕

កីឡាករ Serge Aurier

កីឡាករ Serge Aurier

 


ចែករំលែក៖