ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌសែនសុខចុះពិនិត្យទីតាំងក្រឡុកសីុម៉ងត៍ហាយឡែននិងឃ្លាំងស្តុកសីុម៉ងត៍ខេសីុមេនក្រោយពីមានបណ្តឹងពីប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌសែនសុខបានចុះពិនិត្យទីតាំងក្រឡុកសីុម៉ងត៍ហាយឡែននិងឃ្លាំងស្តុកសីុម៉ងត៍ខេសីុមេនក្រោយ ពីមានបណ្តឹងពីប្រជាពលរដ្ឋក្នុងវេទិកា សាធារណៈនៅសង្កាត់គោកឃ្លាងកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នាពេល កន្លងមក ។

ការចុះត្រួតពិនិត្យទីតាំងទាំងខាងលើនេះបានធ្វើឡើង កាលពីព្រឹកថ្ងៃទី២៦ កញ្ញា២០១៦ដឹកនាំដោយលោក សាំង សុភ:វិចិត្រ អភិបាលរងខណ្ឌតំណាងឲ្យ លោកបឹុល កុសល អភិបាលខណ្ឌសែន សុខស្ថិតនៅលើកំណាត់ផ្លូវភ្នំពេញ-ហា ណូយ(១០១៩)ក្រុម២ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

គួររំលឹកថាកាលពីព្រឹកថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ២០១៦ប្រជាពលរដ្ឋលើកឡើង ក្នុងវេទិកាសាធារណៈ សុំឲ្យអភិបាលខណ្ឌសែនសុខជួយពិនិត្យនិងដោះស្រាយជាបន្ទាន់នោះ គឺទីតាំងផ្ទុកស៊ីម៉ងត៍ K Cement និងក្រឡុកសីុម៉ងត៍ហាយឡេនបាន បង្កការរំខានដល់ប្រជាពលរដ្ឋនៅពេលយប់ដោយសំឡេង បង្កការកកស្ទះចរាចរណ៍នៅពេលព្រឹកតែងតែយកចំណីផ្លូវជាកន្លែង ចតនិងលាងរថយន្តបង្ហូរដាក់ផ្លូវបាញ់ទឹក ស៊ីម៉ងត៍ចូលលូរាល់ថ្ងៃ និងហុយប៉ះពាល់ បរិស្ថាន។ល។

លោកអភិបាលរងខណ្ឌបានប្រាប់ថាក្រោយពីចុះដល់ទីតាំងខាងលើលោកបានជួបតំណងក្រុមហ៊ុនទាំង២និងបានធ្វើការណែនាំបន្ថែមដើម្បីឲ្យម្ចាស់ទីតាំងទាំង២ នេះអនុវត្តតាមការណែនាំរបស់សាលាខណ្ឌ មានដូចជាត្រូវសុំច្បាប់អនុញ្ញាតត្រឹមត្រូវ ត្រូវលាងសម្អាតរថយន្តមុននឹងចេញចូលទីតាំង ត្រូវស្តារលូជាប្រចាំ មិនឲ្យមានការ ចតរថយន្តរបស់ក្រុមហុ៊នលើចិញ្ចើមផ្លូវ សាធារណៈ ហាមមិនឲ្យបើកបរលើផ្លូវដែលអាជ្ញាធរបានឃាត់ មិនត្រូវបង្ហូរទឹកលើផ្លូវសារធារណៈ ត្រូវស្នើសុំលិខិតអនុញ្ញាត ទីតាំងពីសាលារាជធានីភ្នំពេញ គ្រប់រថយន្តដែលដឹកទំនិញចេញចូលត្រូវមានលិខិត អនុញ្ញាតត្រឹមត្រូវ ។

ពាក់ព័ន្ធករណីដែលប្រជាពលរដ្ឋលើកឡើងខាងលើនេះលោកសាំង សុភៈវិចិត្រ អភិបាលរងខណ្ឌបន្តទៀតថា លោកបានធ្វើការណែនាំដល់ម្ចាស់ទីតាំងទាំង២ត្រូវកែសម្រួលឡើងវិញ បើមិនដូច្នេះទេលោក នឹងឲ្យប្តូរទីតាំងចេញពីទីនេះមិនខាន ៕ តុង សីហា

siha-3 siha-1 siha-2


ចែករំលែក៖