បាត់ដំបង៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០៨និង២០នាទី កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានទទួលបណ្ដឹងមានករណី រំលោភលើទំនុកចិត្ត (យកម៉ូតូ) ពីជនរងគ្រោះឈ្មោះ ឆុំ សុខឿត ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយបានប្ដឹងជនសង្ស័យឈ្មោះ អាត សំអាង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលបានជិះម៉ូតូជនរងគ្រោះយកទៅបាត់ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១៣និង០០នាទី បន្ទាប់ពីម្តាយជនរងគ្រោះ បានឲ្យជនសង្ស័យជួយឌុបគាត់ជូនទៅលក់ផ្លែឈើនៅភូមិវាលទ្រា ហើយជនសង្ស័យជិះម៉ូតូនោះយកទៅបាត់ដោយមិនឃើញត្រឡប់មកវិញ។
ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះ កម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយកម្លាំប៉ុស្តិ៍នគរបាលរដ្ឋបាលអូតាគី នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ដឹកនាំដោយលោកវរសេនីយ៍ឯក សេង លុច អធិការនគរបាលស្រុកថ្មគោល បានចុះធ្វេីការស្រាវជ្រាវ ឈានដល់ការនាំខ្លួនជនសង្ស័យឈ្មោះ អាត សំអាង ភេទប្រុស អាយុ៣៧ឆ្នាំ នៅចំណុចក្រុមទី៥ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោលដើម្បីធ្វើការសាកសួរ ។
ក្រោយពីសាកសួរជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ជិះម៉ូតូជនរងគ្រោះយកទៅ ហើយគេចខ្លួន ពិតប្រាកដមែន។ សម្ភារៈដកហូតរួមមាន៖ ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ បាត់ដំបង 1AM-3466 ។
បច្ចុប្បន្ន ជនសង្ស័យខាងលេីត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕ដោយ ៖ ភារ៉ា ដង្កោ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច