ព័ត៌មានទាន់ហេតុការណ៍៖

រន្ទះបាញ់សម្លាប់ស្ត្រីមានផ្ទៃពោះជាង៧ខែម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តក្រចេះ៖ ស្ត្រីមានផ្ទៃពោះជាង៧ខែម្នាក់ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗកាលពី វេលាម៉ោង៣ និង១៥នាទីរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ នៅត្រង់ចំណុចដីសម្ប ទានសង្គមកិច្ចក្នុងភូមិស្វាយជ្រំ ឃុំថ្មី ស្រុក ចិត្របុរី ខេត្តក្រចេះ។

តាមការឲ្យដឹងពីនគរបាលប៉ុស្តិ៍ថ្មីថា ស្ត្រីរងគ្រោះឈ្មោះ លន ធាង អាយុ៣៣ឆ្នាំ មានផ្ទៃពោះ៧ខែ១០ថ្ងៃ មានកូន៣នាក់ ក្នុងបន្ទុក (ស្រី២នាក់ ប្រុសម្នាក់) រស់នៅ ទីតាំងកើតហេតុ។ ករណីរន្ទះបាញ់ស្ត្រីរងគ្រោះឲ្យស្លាប់ភ្លាមៗនេះសង្ស័យបណ្តាលមកពីស្រូបអង់តែនទូរទស្សន៍ ។ ព្រោះរន្ទះ ក៏បាញ់អង់តែនឲ្យបាក់និងទូរទស្សន៍មើលលែងកើតដែរ ។

ជាបទពិសោធន៍កន្លងទៅមន្ត្រីជំនាញបានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវប្រុង ប្រយ័ត្នពេលមានភ្លៀងខ្យល់ រន្ទះត្រូវបិទទូរ ទស្សន៍ ឬនិយាយទូរស័ព្ទពេលមេឃកំពុង ភ្លៀងចៀសវាងគ្រោះថ្នាក់ ។ ទន្ទឹមនឹងនោះ ត្រូវរកកន្លែងជ្រកឲ្យបានគត់មុត និងកន្លែងមានសុវត្ថិភាពចៀសវាងមានគ្រោះថ្នាក់ ជាយថាហេតុដូចជាខ្យល់ព្យះបាក់រលំដើមឈើជាដើម ៕ កោះទ្រុង

dw


ចែករំលែក៖