ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរចំនួន៥ខេត្តប្រមូលវត្ថុតាងគ្រឿងញៀនដុតបំផ្លាញចោលរួមគ្នានៅខេត្តក្រចេះ, ចំណែកក្រុមនិស្សិតសាទរចំពោះចំណាត់ការអាជ្ញាធរ

ចែករំលែក៖

ខេត្តក្រចេះ៖ វត្ថុតាងគ្រឿងញៀន រួមនិងថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ice)ទឹកកកជាង២គីឡូ និងថ្នាំញៀនមេតំហ្វេតាមីន(wy)គ្រាប់ ជាង១៣ម៉ឺនគ្រាប់ ដែលអាជ្ញាធរចំនួន៥ខេត្ត ក្នុងតំបន់ភូមិភាគឥសាន្ត ធ្វើការចាប់បង្ក្រាបពីជនសង្ស័យជួញដូរគ្រឿងញៀន ត្រូវបានក្រសួងយុត្តិធម៍សម្រេច ធ្វើការដុតបំផ្លាញចោលរួមគ្នា នៅព្រឹកថ្ងៃទី២៧ខែកញ្ញា នៅខេត្តក្រចេះ ។

ការប្រមូលវត្ថុតាងគ្រឿងញៀន ទាំង៥ខេត្ត គឺខេត្តក្រចេះស្ទឹងត្រែងមណ្ឌលគិរីរតនគិរីនិងខេត្តព្រះវិហារ ដុតបំផ្លាញចោលនេះ ក្រោយពីវត្ថុតាងទាំងនេះ ធ្វើឡើងតាមអំណាចសាលក្រមស្ថាពរតាមសំណុំរឿងនីមួយៗនិងធ្វើការប្រមូលតាមបណ្តាលខេត្តដុតបំផ្លាញចោលតែម្តង ។

ជាមួយនឹងការដុតបំផ្លាញចោលគ្រឿងញៀននេះ   តំណាងឲ្យនិស្សិតនៃសកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចខេត្តក្រចេះ(UMI) កញ្ញាមុំរតនាបានសាទរចំពោះចំណាត់ការរបស់អាជ្ញធរ នឹងស្នើរឱ្យសមត្ថកិច្ច ត្រូវចុះបង្ក្រាបគ្រឿងញៀន បន្តទៀតឱ្យមានប្រសិទ្ឋភាព ។ ហើយកញ្ញាក៏បានសម្តែង ពីក្តីកង្វល់ទៅលើជីវិតនៃការសិក្សានិងវាសនាទៅថ្ងៃអនាគតរបស់ពួកគេខណៈដែលគ្រឿងញៀនបច្ចុប្បន្នកំពុងត្រួតត្រានិងគំរាមកំហែងជារៀងរាល់ថ្ងៃដោយផ្ទាល់និងដោយប្រយោលនោះ។

ជាមួយនិងពិធីដុតបមផ្លាញគ្រឿងញៀននេះ អភិបាលរងខេត្តក្រចេះលោកហឿស៊ីយ៉ែមតំណាងឲ្យអភិបាលខេត្តភូមិភាគឥសាន្តទាំង៥ខេត្តបានលើឡើងថាបញ្ហាគ្រឿងញៀនជាបញ្ញារួមទាំងអស់គ្នាទាំងស្ថាន័នរដ្ឋគ្រឹះស្ថានរដ្ឋនិងឯកជនរួមនិងសហគមន៍មូលដ្ឋានហើយទាមទារឲ្យមានការចូលរួមទាំងអស់គ្នាដើម្បីអនុវត្តនូវផែនការពហុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់បង្ក្រាបការចែកចាយជួញដូរគ្រឿងញៀនឲ្យកាន់តែមានប្រសិទ្ធភាព។

ជាងនេះទៀត លោកអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើដល់សិស្សនិស្សិតត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀណ នឹងស្នើរឱ្យសមត្ថកិច្ចទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ ក្នុងការបង្ក្រាបនិងទប់ស្កាត់ក្រឿងញៀន ខណៈដែលគ្រៀងកំពុងវាយលុក មិនថា នៅទីប្រជុំជន និងតំបន់ដាច់ស្រាយាល ៕ កោះទ្រុង

9 1 2 3 4 5 6 7 8


ចែករំលែក៖