ព័ត៌មានទាន់ហេតុការណ៍៖

ប្រពលរដ្ឋ១០គ្រួសារបានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគីរី

ចែករំលែក៖

ខេត្តរតនគិរី៖ គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំដោយ លោក ថង សាវុន ជាប្រធានរួមជាមួយអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបានលុងនៅរសៀលថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៦នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនចាស់ជរានិងប្រជាពលរដ្ឋទីទលក្រ ជួបការលំបាកចំនួន ១០ គ្រួសារ រស់នៅភូមិចំនួន៥ នៃសង្កាត់ យក្ខឡោម ក្រុង បានលុង ខេត្តរតនគិរី។

នាឱកាសនោះដែរ លោកប្រធានគណៈកម្មាធិការសាខា បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលយកចិត្តទុកដាក់ និងផ្តល់ក្តីអាណិត ស្រឡាញ់ ចំពោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ គ្រប់ពេលវេលា ទីកន្លែង គ្រប់ស្រទាប់វណ្ណៈ ដោយពុំមានប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ។ ទន្ទឹមនឹងនោះ លោក បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវថែទាំសុខភាពឱ្យបានល្អ ដោយត្រូវមានអនាម័យល្អក្នុងការរស់នៅ ត្រូវពិសារទឹកដាំឆ្អិន និងកុំសេពគ្រឿងស្រវឹង ពិសេស ស្ត្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ ទទួលយកថ្នាំថែរក្សាគភ៌ និងបង្ការជំងឺផ្សេងៗដែលអាចឆ្លងជំងឺពីម្តាយទៅកូន។

គ្រួសារនីមួយៗទទួលបាន ថវិកា ៥០,០០០រៀល អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ យួរ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេលជ័រ ១ ប្រេងឆា ១ ដប សាប៊ូ ១ កញ្ចប់ អំបិល ២ កញ្ចប់ ទឹកត្រី ៣ដប និង ទឹកសុទ្ធអង្គរពូរ៉ូ ២ កេសធំ៕ វុទ្ធឦសាន

6 1 2 3 4 5

 


ចែករំលែក៖