ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦វេលាម៉ោង១៦និង៤៥នាទី សកម្មភាពក្រុមការងារចម្រុះរបស់អង្គការវាយអេដន៍ចុះបង្ក្រាបបទល្មើសលក់ដូរសាច់សត្វព្រៃយ៉ាងអនាធិបតេយ្យ ជារៀងរាល់ថ្ងៃ ដូចបន្លែ ត្រី សមត្ថកិច្ចមូលដ្ឋានធ្វើមិនដឹង ស្ថិតក្នុងក្រុុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ ប្រភពពីន្លែងកើតហតុបានបរិយាយថា សាច់ព្រៃនេះ លក់ជារៀងរាល់ថ្ងៃ ព្រឹក ល្ងាច ។
ប្រភពដដែលបានបន្តទៀតថា ការលក់សាច់សត្វព្រៃជារៀងរាល់ គឺមុខឈ្មួញដដែលៗ ។ ពួកគេបានបង្កើន
ទីតាំងលក់បន្ថែម ហើយមិនដែលឃើញសមត្ថកិច្ចជំនាញក្នុងខេត្តចុះបង្ក្រាបម្តងណាឡើយ ។
លោក ម៉ិញ មង្គលបានឲ្យដឹងថា ការចុះបង្ក្រាបនេះ លោកមិនបានសហការជាមួយសមត្ថកិច្ចជំនាញខេត្តនោះទេ ការចុះបង្ក្រាបនេះ ហាក់បីដូចជាដឹងមុនពេលលោកចុះបង្ក្រាប ។ ការបង្ក្រាបនេះ បានសាច់ជ្រូកព្រៃស្រស់ចំនួន១៥.៥០គីឡូក្រាម សាច់ស្វាក្រៀម៣.៥០គីឡូក្រាម ក្រពះប្រម៉ា១, សាច់ទន្សោង១.៥០គីឡូក្រាម, សត្វត្រគួតរស់ពីរក្បាលទម្ងន់២.៥០គីឡូក្រាម, សត្វអណ្តើកភ្នំ១ក្បាល ។ រីឯឈ្មួញអ្នកលក់ រត់បាត់ បន្សល់តែសាច់សត្វតែប៉ុណ្ណោះ ។
បច្ចុប្បន្នសាច់ស្រស់ និងសាច់ក្រៀមត្រូវបានកប់ចោលនៅក្នុងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ចំណែកសត្វអណ្តើត១ក្បាល និងត្រគួត២ក្បាល មិនទាន់ដឹងថា ទៅយកទៅលែង ឬនៅទីណានោះទេ វាយរហ័ស ដករហ័ស ។
គួរបញ្ចាក់ផងដែរថា សកម្មភាពលក់សាច់ព្រៃនៅតែបន្តមិនខ្លាចសមត្ថកិច្ចជំនាញក្នុងខេត្តឡើយ ពេលដែលអ្នកសារព័ត៌មាន ទូរស័ព្ទទៅសាកសួរ ពេលខ្ លះទាក់ទងមិនចូល ឬចូលគ្មានអ្នកលើក ៕ សុផាត