ភ្នំពេញ ៖ បុរសម្នាក់រត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ បន្ទាប់ពីរួបគាត់ចាក់សោបន្ទប់ជួលហើយបានទៅលេងស្រុកចំនួន១ថ្ងៃ ខណៈមកវិញស្រាប់តែត្រូវចោរគាស់បន្ទប់យកលួចយកទ្រព្យសម្បត្តិ រុឺម៉កម៉ូតូទៅបាត់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ នៅផ្ទះជួលភូមិត្រពាំថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមានឈ្មោះ ហេង ហ៊ាន ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរលក់បន្លែ ផ្លែឈើ ស្នាក់នៅផ្ទះជួលភូមិត្រពាំថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិ៩ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
តាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា គាត់និងក្រុមគ្រួសារបាននាំគ្នាទៅស្រុកកំណើត ដើម្បីធ្វើបុណ្យកាន់បិណ្ឌវេនទី១១ ហើយសាក់សោផ្ទះទុកចោល រីឯមូ៉តូរុឺម៉កកញ្ចាស់មួយគ្រឿងចតចាក់សោទុកមុខបន្ទប់ រួចក៏ចាកចេញទៅបាត់ រហូតក្រោយពីបញ្ចប់ថ្ងៃកាន់បិណ្ឌ ធ្វើបុណ្យរួចរាល់ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញានេះក៏នាំគ្នាទាំងក្រុមគ្រួសារវិលមកភ្នំពេញវិញ មិដល់បន្ទប់ ស្រាប់តែឃើញទ្វារបន្ទប់ចំហរ រុឺម៉កម៉ូតូក៏បាត់ សម្ភារៈក្នុងផ្ទះបាត់បង់អស់មួយចំនួន លុយជាង១០មុឺនរៀល អត្តសញ្ញាណប័ណ បាត់បង់ ទើបដឹងថា បន្ទប់គាត់ត្រូវបានជនសង្ស័យ ធ្វើសកម្មភាពលួចគាស់ ។
ក្រោយពីបាត់បង់សម្ភារៈ ទ្រព្យសម្បត្តិមួយចំនួន ទើបទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីឲ្យជួយស្រាវជ្រាវរកមុខសញ្ញាខាងលើ ៕ សុខាសែនជ័យ