ព័ត៌មានទាន់ហេតុការណ៍៖

ណាហ្គាវើលបេះដូងសប្បុរស រៀបចំសិក្ខាសាលាការយល់ដឹងអំពីសុវត្ថិភាពអគ្គីភ័យសម្រាប់សហគមន៍

ចែករំលែក៖

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ០៩ កញ្ញា ២០១៦ ណាហ្គាវើលបេះដូងសប្បុរស បានរៀបចំសិក្ខាសាលាមួយស្តីពីការយល់ដឹងអំពីសុវត្ថិភាពអគ្គីភ័យសម្រាប់និស្សិតចំនួន ១០០ នាក់នៅសាកលវិទ្យាល័យបៀលប្រាយ។ សិក្ខាសាលានោះរៀបចំធ្វើឡើងក្នុងគោលដំណងលើកកម្ពស់ការយល់ដឹងអំពីហានិភ័យនៅពេលមានអគ្គីភ័យកើតឡើង និងវិធីដ៏ប្រសើរបំផុតថាតើត្រូវធ្វើយ៉ាងដូចម្តេចនៅពេលមានអគ្គីភ័យតូចតាចកើតឡើង។ វត្ថុបំណងនៃការរៀបចំសិក្ខាសាលានេះឡើង ទី ១ គឺដើម្បីផ្តល់ចំណេះដឹងអប់រំដល់អ្នកចូលរួមអំពីអគ្គីភ័យ មូលហេតុផ្សេងដែលអាចបង្កឱ្យមានអគ្គីភ័យកើតឡើង និងប្រភេទនៃអគ្គីភ័យ ទី ២ គឺដើម្បីបង្កើតការយល់ដឹងអំពីវិធីបង្ការអគ្គីភ័យ និងអ្វីដែលគួរធ្វើ និងមិនគួរធ្វើ និងទី ៣ ដើម្បីផ្តល់ដល់អ្នកចូលរួមនូវចំណេះដឹងមូលដ្ឋានដើម្បីឆ្លើយតបបន្ទាន់នៅពេលមានអគ្គីភ័យ។

លោក James Ma នាយកផ្នែកទំនាក់ទំនងបុគ្គលិក និងការងារសង្គមណាហ្គាវើល បានមានប្រសាសន៍ថា “ភ្លើង មានគុណសម្បត្តិផង និងគុណវិបត្តិផង”។ គុណសម្បត្តិរបស់ភ្លើង គឺវាផ្តល់នូវកម្តៅដល់យើង ហើយយើងប្រើវាដើម្បីចម្អិនម្ហូបអាហារជាដើម។ ជាការពិត បញ្ហាអ្វីក៏ដោយ ប្រសិនបើមិនមានការគ្រប់គ្រងវាបានល្អត្រឹមត្រូវទេ វានឹងបង្កគ្រោះថ្នាក់ដល់យើង រីឯភ្លើងក៏ដូច្នោះដែរ ប្រសិនបើមិនប្រយ័ត្ន វានឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់យើងជាក់ជាពុំខាន។ តាមរយៈសារព័ត៌មាន យើងសង្កេតឃើញថា មានបញ្ហាអគ្គីភ័យជាច្រើនករណីបានកើតឡើងដោយសារតែកង្វះការយល់ដឹងអំពីអគ្គីភ័យ។ យើងជឿថា នៅពេលយើងមានការយល់ដឹងអំពីសុវត្ថិភាពអគ្គីភ័យ យើងនឹងអាចគ្រប់គ្រងវាបាន និងចេះអាចពន្លត់វាបាន។

បន្ថែមលើការខិតខំប្រឹងប្រែងលើផ្នែកការងារសង្គម ដូចជា វិស័យអប់រំ បរិស្ថាន សុខុមាលភាពសង្គម និងកីឡា បច្ចុប្បន្នយើងកំពុងយកចិត្តទុកដាក់ផ្តល់ចំណេះដឹងផ្នែកសុវត្ថិភាពអគ្គីភ័យ ពោលគឺយើងផ្តោតលើក្មេងៗជំនាន់ក្រោយរបស់យើង។ យើងសង្ឃឹមថានឹងចែករំលែកចំណេះដឹងសុវត្ថិភាពអគ្គីភ័យរបស់យើងជាមួយពួកគេដើម្បីឲ្យពួកគេអាចជួយខ្លួនគេ ជួយសហគមន៍ និងជួយសង្គ្រោះជីវិតបាន។

បន្ទាប់ពីបានចូលរួមសិក្ខាសាលានេះ និស្សិតសាកលវិទ្យាល័យបៀលប្រាយ កញ្ញា ទ្រី សូលីដា មានមោទនភាពចំពោះណាហ្គាវើលបេះដូងសប្បុរសដែលបានបង្កើតកម្មវិធីនេះដើម្បីចូលរួមចំណែកជួយដល់សហគមន៍។ កញ្ញាបាននិយាយថា “នេះ គឺជាលើកទី ១ ហើយ ដែលក្រុមហ៊ុនឯកជនមកសាកលវិទ្យាល័យរបស់យើងរៀបចំកម្មវិធីយល់ដឹងអំពីសុវត្ថិភាពអគ្គីភ័យ។ ខ្ញុំយល់ដឹងបានច្រើនណាស់នៅថ្ងៃនេះ។ ចំណេះដឹងនេះ មានសារប្រយោជន៍ និងអាចជួយសង្គ្រោះជីវិតយើងបាននៅពេលមានបញ្ហាអគ្គីភ័យបន្ទាន់។ កាលពីមុន ខ្ញុំមិនដែលដឹងអំពីរបៀបប្រើបំពង់ពន្លត់អគ្គីភ័យនោះទេ ប៉ុន្តែបន្ទាប់ពីមានវត្តមានរបស់ណាហ្គាវើលបេះដូងសប្បុរស ខ្ញុំបានចេះអំពីរបៀបប្រើប្រាស់វា។ ខ្ញុំសង្ឃឹមថាណាហ្គាវើលបេះដូងសប្បុរស នឹងមកសាកលវិទ្យាល័យរបស់យើងញឹកញាប់ជាងនេះដើម្បីចែករំលែកចំណេះដឹងដ៏មានសារប្រយោជន៍នេះដល់និស្សិតគ្រប់ៗគ្នា” ។

សាស្រ្តាចារ្យសាកលវិទ្យាល័យបៀលប្រាយ លោក ជា វុធថា បានមានប្រសាសន៍ថា “ខ្ញុំមានក្តីរំភើបខ្លាំងណាស់ដែលណាហ្គាវើលរៀបចំសិក្ខាសាលាស្តីពីការយល់ដឹងអំពីសុវត្ថិភាពអគ្គីភ័យនេះនៅសាកលវិទ្យាល័យខ្ញុំ។ មានករណីអគ្គីភ័យជាច្រើនបានកើតឡើងនៅក្នុងប្រទេសកម្ពុជាយើង។ ខ្ញុំចង់ស្នើឲ្យណាហ្គាវើលរៀបចំសិក្ខាសាលាស្តីពីការយល់ដឹងអំពីសុវត្ថិភាពអគ្គីភ័យនៅសាកលវិទ្យាល័យរបស់ខ្ញុំ និងសហគមន៍ផ្សេងទៀតជាបន្តទៀត និងជាទៀងទាត់។ ខ្ញុំជឿជាក់ថា ការធ្វើបែបនេះ នឹងអាចជួយកាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាលមកពីអគ្គីភ័យក្នុងពេលអនាគត។ ជាចុងក្រោយ ខ្ញុំសូមអរគុណដល់ណាហ្គាវើល និងជូនពរឲ្យណាហ្គាវើលកាន់តែរីកចម្រើនលូតលាស់ទៅមុខ” ៕

អំពីណាហ្គាវើល®
ប្រជុំស្រស់ស្រូបអាហារលម្ហែជប់លៀងនិងលេងកម្សាន្តនៅណាហ្គាវើល មណ្ឌលកម្សាន្តគ្មានដែនកំណត់ល្អផ្តាច់គេ!
ស្ថិតនៅតាមដងទន្លេមេគង្គ និងទន្លេសាបដែលមានទេសភាពស្រស់ត្រកាលគួរឲ្យចាប់អារម្មណ៍គឺណាហ្គាវើលដែលជាទីតាំងអត្តសញ្ញាណនៃរាជធានីភ្នំពេញ។ ណាហ្គាវើល មានទីតាំងស្ថិតក្នុងទីតាំងយុទ្ធសាស្ត្រនៅក្នុងរាជធានីភ្នំពេញដែលជាទីក្រុងមានប្រវត្តិសាស្រ្តដ៏សម្បូរបែប។ យោងតាមរឿងព្រេងនិទានឈ្មោះ “ណាហ្គាវើល” នេះជាឈ្មោះដែលយកតាមរឿងព្រេងបុរាណអំពីនាគស្តេចនាគមួយដែលមានក្បាលចំនួន៧។ស្តេចនាគនេះ ត្រូវបានគេជឿថារស់នៅក្នុងទន្លេនេះដើម្បីការពារច្រកចូលមកកាន់រាជធានីភ្នំពេញ។យោងតាមរឿងតំណាលគេអាចមើលឃើញស្តេចនាគនេះបង្ហាញខ្លួនខណៈពេលដែលមានឥន្ទធនូប៉ុណ្ណោះ។ដូចនេះបានជាទិដ្ឋភាពនេះ ត្រូវបានគេចាត់ទុកថាជាទិដ្ឋភាពដ៏មានឫទ្ធិអស្ចារ្យមួយ។ប្រដូចទៅនឹងថូមាសនៅចុងនៃឥន្ទធនូណាហ្គាវើលត្រូវបានប្រៀបប្រដូចទៅនឹងនិមិត្តសញ្ញានៃការចាប់ផ្តើមថ្មី និងភាពសម្បូររុងរឿង។

ណាហ្គាវើលបានទាក់ទាញនូវទេសចរជាច្រើនរួមមានទាំងទេសចរស្វែងរកការសម្រាកលម្ហែ ទេសចរផ្សងព្រេង និងទេសចរស្វែងរកការកម្សាន្តសម្បាយជាដើម។ ណាហ្គាវើលភ្នំពេញជាសណ្ឋាគារនិងមណ្ឌលកម្សាន្តចម្រុះដំបូងគេនិងល្អបំផុតនៅព្រះរាជាណាចក្រកម្ពុជាដែលកំពុងតែអភិវឌ្ឍយ៉ាងលឿនហើយណាហ្គាវើលភ្នំពេញមានម្ចាស់ជាក្រុមហ៊ុនណាហ្គាខបដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនហុងកុង។ ណាហ្គាវើល មានទំហំផ្ទៃដីសរុបជាង ១ លានហ្វីតការ៉េដែលមានបន្ទប់ប្រភេទស្វីត និងដឺលុចជាង៧០០ បន្ទប់មណ្ឌលស្ប៉ាដ៏ធំទូលាយប្រកបដោយផាសុកភាពហាងលក់ទំនិញភោជនីយដ្ឋាន និងបានីយដ្ឋានចំនួន១៤ សេវាកំសាន្តសម្បូរបែប ព្រមទាំងមានសាលប្រជុំបំពាក់ទៅដោយបរិក្ខារទំនើបៗនិងជាសណ្ឋាគារដែលមានសាលសន្និសីទធំជាងគេក្នុងចំណោមសណ្ឋាគារធំៗក្នុងព្រះរាជាណាចក្រកម្ពុជាដែលអាចទទួលប្រតិភូច្រើនជាង ១.០០០ នាក់។

សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបថត សូមទាក់ទង ៖
សម្រាប់ភាសាអង់គ្លេស
Ms. Samphy Lenain
មុខដំណែង ៖ Senior Executive, Marketing Communications Department
ទូរស័ព្ទ ៖ (+៨៥៥)១៥ ៨៨ ២២ ៣៧
អ៊ីម៉ែល ៖ samphylenain@nagaworld.com

សម្រាប់ភាសាខ្មែរ
លោក ឈាវ ប៊ុនរិទ្ធ
មុខដំណែង ៖អ្នកប្រែសម្រួលភាសាអង់គ្លេស ផ្នែកទំនាក់ទំនងទីផ្សារ
ទូរស័ព្ទ ៖ (+៨៥៥) ១៥ ៨៨ ២២ ១០
អ៊ីម៉ែល ៖ chheavbunrith@nagaworld.com

អត្ថបទ ស ដារ៉ា

img_2117 img_2118


ចែករំលែក៖