ភ្នំពេញ ៖ សកម្មភាពការងារស្ថាបនា និងជួសជុលផ្លូវជាតិលេខ៨(ព្រែកជ្រៃ) ផ្លូវជាតិលេខ៥ចាស់(ឧដុង្គ) ផ្លូវខេត្តលេខ១៣០(កំពង់ស្ពឺ) និងផ្លូវខេត្តលេខ១២៣(តាកែវ) របស់នាយកដ្ឋានគ្រឿងចក្រនិងស្ថាបនាផ្លូវ ដែលស្ថិតក្នុងគម្រោងផែនការឆ្នាំ២០២៥។ នេះជាការលើកឡើងពីលោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥។
អ្នកនាំពាក្យក្រសួងសាធារណការ បន្តថា ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងជាប្រចាំរបស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តែចង្អុលបង្ហាញឱ្យនាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ នៃអគ្គនាយកដ្ឋានសាធារណការ ធ្វើសកម្មភាពយ៉ាងមមាញឹក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពងាយស្រួល និងការដឹកជញ្ជូនទំនិញឆ្លងកាត់ បានចំណេញពេលវេលា ចំណេញថវិកា ព្រមទាំងបង្កើននូវសោភ័ណភាពតាមដងផ្លូវផងដែរ។ សូមអរគុណ ៕
ដោយ ៖ សិលា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច