ភ្នំពេញ ៖ នារីម្នាក់ដោយសារតែខឹង រថយន្តដឹកទំនិញធុនធំបើកជែងនឹងថយន្ត របស់ខ្លួនក៏បានជិះដេញតាមពីក្រោយហើយក៏ជែងរថយន្តដឹកទំនិញនោះវិញទៅឈប់ពីមុខដើម្បីឲ្យរថយន្តធំបុកពីក្រោយបង្កជា ជម្លោះកាលពីវេលាម៉ោង១២និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចមុខសាលាខណ្ឌសែន សុខតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ (1019) ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីរូបស្រស់ម្នាក់បើករថយន្ត១គ្រឿងម៉ាកលិចស៊ីសRX350 ពណ៌សពាក់ស្លាកលេខ ភ្នំពេញ2AE-2357 បើកបរក្នុងទិសដៅពី កើតមកលិចតាមផ្លូវ1986។
ស្រាប់តែបន្តិ ចក្រោយមកក៏មានរថយន្តដឹកទំនិញមួយគ្រឿងទម្ងន់៣០តោនម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ3A-0699 បើកបរដោយបុរសម្នាក់និងរួមដំណើរជាមួយព្រូ ម្នាក់ក្នុងទិសដៅស្របគ្នាហើយបានបើក ជែងរថយន្តឡិចស៊ីសរបស់ស្រីស្អាតនោះតែមិនដឹងជាយ៉ាងម៉េចស្រាប់តែស្រីស្អាតនោះខឹងបានបើករថយន្តដេញតាមពីក្រោយ រថយន្តដឹកទំនិញនោះយ៉ាងលឿនរហូតមកដល់ចំណុចស្តុបផ្សារដីហុយរថយន្តឡិចស៊ីសបានជែងពីមុខរថយន្តដឹកទំនិញរហូតដល់ មុខសាលាខណ្ឌសែនសុខ ទើបរថយន្តឡិចស៊ីសបានជាន់ហ្រ្វាំងឈប់ទាំងបង្ខំធ្វើឲ្យ រថយន្តដឹកទំនិញមកពីក្រោយជាន់ហ្វ្រាំង មិនទាន់ក៏ជ្រុលទៅបុកគូទរថយន្តលិចស៊ីសបណ្តាលឲ្យខូចខាតផ្នែកខាងក្រោយតិចតួច។
ប្រភពដដែលបានឲ្យដឹងថា នារីដែល បានបើករថយន្តឡិចស៊ីសនោះពេលចុះពីលើរថយន្តរបស់គាត់ភ្លាមក៏បានស្ទុះមកទះកំភ្លៀងអ្នកបើកបររថយន្តដឹកទំនិញនោះជាច្រើនដៃហើយថែមទាំងប្រើសម្ដីមិនសមរម្យដាក់ទៀតផងដោយចោទថាអ្នកបើកបរ រថយន្តដឹកទំនិញនោះបើកឈ្លើយទើបនាងចង់ធ្វើស៊ីដើម្បីឲ្យរថយន្តដឹកទំនិញនោះសងរថយន្តរបស់ខ្លួន។
មិនតែប៉ុណ្ណោះស្រីស្រស់រូបនោះបានប្រើពាក្យសម្តីមិនសមរម្យមកលើអ្នកសារព័ត៌ មានថែមទៀតគ្រាដែលទៅថតរូបសកម្មភាពនេះ។ ក្រោយពេលកើតហេតុនារីម្ចាស់ រថយន្តឡិចស៊ីសបាននិយាយចរចាជាមួយនិងថៅកែរថយន្តដឹកទំនិញដោយខាងរថយន្តដឹកទំនិញសងទៅខាងរថយន្តឡិចស៊ីសចំនួន៥00ដុល្លារដើម្បូបញ្ចប់រឿងនៅនឹងកន្លែង កើតហេតុ៕ តុង សីហា