ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- នាវាចម្បាំងដែលចិនឲ្យកម្ពុជាទោះជាតូចតាច និងមានសមត្ថភាពខ្សោយក្តី = ក៏ជាមោទនភាពនិងក្តីរីករាយរបស់ខ្មែរដែរ ព្រោះខ្មែរមិនធ្លាប់មានពីមុនមក។

២- នាវាចម្បាំង២គ្រឿងនេះមិនមែនយកមកដើម្បីច្បាំងជាមួយប្រទេសណាទេ = តែក្នុងនាមជាប្រទេសតូចមួយលើពិភពលោកចាំបាច់ត្រូវតែមានយ៉ាងហោចណាស់គ្រាន់បង្ក្រាបលើបទល្មើសនេសាទដែនសមុទ្រដែរ។

៣-  របស់ដែលខ្មែរមិនដែលមាន = នៅពេលដែលមានគឺខ្មែរសប្បាយណាស់និងអរគុណមិត្តភ័ក្តិដែលបានផ្តល់ឲ្យ។

៤- ខ្មែរក្នុងប្រទេសជាខ្មែរមានគុណធម៌ = ចំណែកខ្មែរនៅក្រៅប្រទេសខ្លះនៅពេលខ្មែរបានអំណោយពីមិត្តភ័ក្តិបរទេសបែរជានិយាយលែបខាយ ឌឺដងដាក់ខ្មែរទៅវិញ?

៥- កងទ័ពជើងទឹកសុទ្ធតែចេះហែលទឹកទេ = កងទ័ពជើងទឹកមហាអំណាចក៏មិនសុទ្ធតែចេះហែលទឹកដែរ?

៦- ការអភិវឌ្ឈន៍នៅតំបន់ត្រីកោណភូមិភាគឦសានកម្ពុជា = ទោះលែងមានផែនការ CLV ក៏តំបន់នេះនៅតែត្រូវការអភិវឌ្ឍន៍ដដែល។

៧- ក្រុមហ៊ុនប្រទេសណាក៏ដោយអាចមកវិនិយោគនៅកម្ពុជា = លើមូលដ្ឋានគោរពច្បាប់វិនិយោគកម្ពុជា។

៨- យុទ្ធសាស្ត្រយោធាសៀមនិងខ្មែរអាស្រ័យលើអាទាស់រត់ចោលស្រុកកំពុងនៅសហរដ្ឋអាមេរិក = ស្អីក៏វាចេះនិងដឹងដែរ?

៩- ការយករូបថតថ្នាក់ដឹកនាំកម្ពុជាទៅប្រមាថជាសាធារណៈ = ឆ្លុះបញ្ចាំងថាជនជាតិសៀមដែលប្រព្រឹត្តនោះគឺជាជនអស់ផ្លូវដើរ ស្អប់មេដឹកនាំខ្មែរធ្វើអីមិនកើតបែរជាធ្វើអំពើអសីលធម៌ដែលពិភពលោកស្អប់ខ្ពើម។

១០- ដោយសារសៀមតាំងខ្លួនជាបងធំយូកូងប្រចាំអាស៊ី = ទើបសៀមបានធ្វើទង្វើអមនុស្សធម៌ប្រឆាំងមនុស្សជាតិ៕

ដោយ ៖ សិលា

 


ចែករំលែក៖