ក្រុមហ៊ុនពាណិជ្ជកម្មចិនបានរងការចោទប្រកាន់ថា មានសកម្មភាពពាក់ព័ន្ធ នឹងកម្មវិធីបរមាណូរបស់កូរ៉េខាងជើង។ ក្រសួងការបរទេសចិនបានប្រឆាំងនឹងការដាក់ទណ្ឌកម្មខាងលើរបស់អាមេរិក។
អ្នកនាំពាក្យក្រសួងការបរទេសចិនបាន ប្រកាសនៅទីក្រុងប៉េកាំងថា ចិនបានអនុវត្ត ទៅលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិក្នុងការដាក់ទណ្ឌកម្មកូរ៉េខាងជើង។ ប្រទេសណាមួយដែលបានបំពាននឹងត្រូវទទួលរងទណ្ឌកម្ម។ ចិននឹងសហការជាមួយបណ្តាប្រទេសដោះស្រាយស្ថានភាពដោយមានតម្លាភាព។
កន្លងមកអាមេរិកបានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិន និងបុគ្គល៤នាក់ដែល ជាប់ពាក់ព័ន្ធក្នុងការជួយដល់កូរ៉េខាងជើងគេចពីច្បាប់ដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិ និងជាសកម្មភាពជួយដល់កម្មវិធីបរមាណូរបស់ទីក្រុងព្យុងយ៉ាងផងដែរ។
ក្រុមហ៊ុន Dandong Hongxiang ត្រូវ បានចោទប្រកាន់ថាបានជំនួសមុខឲ្យធនាគារកូរ៉េខាងជើងដែលទទួលរងការដាក់ ទណ្ឌកម្មពីសហគមន៍អន្តរជាតិដើម្បីរារាំងកម្មវិធីបរមាណូរបស់ទីក្រុងព្យុងយ៉ាង។ ការដាក់ទណ្ឌកម្មនេះគឺក្រោយពេលដែលកូរ៉េខាងជើងបានសាកល្បងគ្រាប់បែកបរមាណូលើកទី៥ កាលពីដើមខែកញ្ញា បង្ក ឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។
ក្រៅពីការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន Dandong Hongxiang អាមេរិកក៏បានដាក់ទណ្ឌកម្មទៅលើបុគ្គល៤រូបដែរ ក្នុងនោះ មាន Ma Xiaohong , Xhou Jianshu, HongJinhua និង La chuanxu ដែលមានចេតនាបំពានច្បាប់និងចូលរួមក្នុងសកម្មភាពលាងលុយខ្មៅផងដែរ។
បច្ចុប្បន្នកូរ៉េខាងជើងកំពុងទទួលរងការ ដាក់ទណ្ឌកម្មពីអង្គការសហប្រជាជាតិ៥ផ្សេងគ្នាចាប់តាំងពីប្រទេសនេះបានសាកល្បងគ្រាប់បែកបរមាណូលើកទីមួយនៅឆ្នាំ២០០៦។ ជាមួយគ្នានោះកូរ៉េខាងជើងបានបាញ់មីស៊ីលជាច្រើនគ្រាប់ក្រោយការដាក់ទណ្ឌកម្មនោះដែលជាការឆ្លើយតបទៅកាន់សហគមន៍អន្តរជាតិដូចជាសព្វ ដងដែលប្រទេសនេះបានធ្វើ។
ក្រុមហ៊ុនចិននៅតាមព្រំដែនដើរតួនាទីយ៉ាងសំខាន់នៅក្នុងកម្មវិធីបរមាណូកូរ៉េ ខាងជើង បើគ្មានចិនទេនោះកម្មវិធីបរមាណូ ក៏គ្មានប្រាក់ដើម្បីបន្តដែរ។
ក្រុមអ្នកឯកទេសវិភាគបានបញ្ជាក់ថា ចិនកំពុងតែប្រើប្រាស់កូរ៉េខាងជើងសម្រាប់ ទប់ទល់អាមេរិក។ ចិនមិនដែលមានប្រតិកម្មអ្វីចំពោះការសាកល្បងគ្រាប់បែកបរមាណូរបស់កូរ៉េខាងជើងនោះឡើយ ដោយ ចិនរក្សាភាពស្ងៀមស្ងាត់ទុកឲ្យកូរ៉េខាង ជើងធ្វើអ្វីតាមតែអំពើចិត្ត បើទោះបីសហ គមន៍អន្តរជាតិថ្កោលទោសខ្លាំងប៉ុនណាក៏ដោយ។
ការស្ងប់ស្ងាត់របស់ចិនត្រូវបានអ្នកវិភាគ ចាត់ទុកថា ជាយុទ្ធសាស្ត្រមួយដ៏ល្អបំផុត របស់ទីក្រុងប៉េកាំងក្នុងការពង្រីកអំណាចនៅក្នុងតំបន់អាស៊ី។ ចិនមិនសូវមានការព្រួយបារម្ភពីអាមេរិកឡើយដោយមានកូរ៉េខាងជើងដែលជាកូនចៅរបស់ខ្លួនបានគំរាម កំហែងអាមេរិកទៅហើយ។ ទាំងនោះបានជាចិនសម្ងំទុកឲ្យកូរ៉េខាងជើងផលិត និង សាកល្បងបរមាណូគ្រប់ពេលវេលា។ ការដែលកូរ៉េខាងជើងមានកម្លាំងខ្លាំងនោះចិន ក៏មានភាពកក់ក្តៅផងដែរ ដោយខ្លួនមិនស្ថិត នៅឯកោឡើយគឺមានកូរ៉េខាងជើងជួយ ទប់ទល់អាមេរិក ជប៉ុននិងកូរ៉េខាងត្បូង។
កត្តាដែលជំរុញឲ្យកូរ៉េខាងជើងសម្រេច សាកល្បងគ្រាប់បែកបរមាណូនោះក៏កើតឡើងពីភាគីចិននោះដែរ។ តាមមន្ត្រីកូរ៉េខាង ជើងមេដឹកនាំ គីម ជុងអ៊ុន សម្រេចឲ្យសាក ល្បងបរមាណូតាំងពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៥មកម្លេ៉ះ គឺថ្ងៃដែលក្រុមចម្រៀង កូរ៉េខាងត្បូងលុបចោលការសម្តែងនៅទីក្រុងប៉េកាំង ដោយសារតែប្រធានាធិបតី ស៊ី ជីនពីង មិនបានចូលរួមទស្សនានៅក្នុងការសម្តែងនោះ។ ការសាកល្បងនោះជាសកម្មភាពកើតចេញពីភាគីចិនដែលបញ្ឆេះ មេដឹកនាំ គីម ជុងអ៊ុន ឲ្យធ្វើដូច្នេះដើម្បី បង្វែរការចាប់អារម្មណ៍ពីមតិសាធារណៈទៅកាន់ទីនោះដោយងាកចេញពីប្រទេសចិននឹងវិវាទរវាងចិននិងប្រទេសជិតខាង។
ក្រុមអ្នកជំនាញផ្នែកអាវុធនុយក្លេអ៊ែរ និងធរណីវិទ្យាជាច្រើននាក់បានផ្តល់ការ វិភាគប្រហាក់ប្រហែលគ្នាដោយយោងទៅលើកម្រិតរញ្ជួយដីដែលបង្កឡើងដោយគ្រាប់ បែករបស់កូរ៉េខាងជើង។ លោក Crispin Rovere អ្នកជំនាញធរណីវិទ្យាជនជាតិ អូស្ត្រាលីបានអះអាងថា យោងតាមកម្រិតរញ្ជួយដែលស្មើប្រមាណជា៥រិុចទែរ កូរ៉េខាងជើងបានបំផ្ទុះសាកល្បងគ្រាប់បែកបរមាណូដោយជោគជ័យ ក៏ប៉ុន្តែមិនឈានទៅបំផ្ទុះគ្រាប់ប្រភេទអ៊ីដ្រូហ្សែននោះទេ។ ចំណែកលោក Bruce Bennett អ្នកជំនាញ បរមាណូអាមេរិកបានអះអាងផងដែរថា គ្រាប់បែកដែលកូរ៉េខាងជើងបានសាកល្បង អាចមានទំហំប៉ុនគ្រាប់បែកបរមាណូដែល ទម្លាក់នៅហ៊ីរ៉ូហ្ស៊ីម៉ាតែលោកច្បាស់ថា គ្រាប់ នេះមិនមែនជាគ្រាប់ប្រភេទអុីដ្រូហ្សែននោះទេ ព្រោះបើមែនកម្រិតផ្ទុះនៃអាតូម អ៊ុយរ៉ានីញ៉ូម និងភ្លុយតូនីញ៉ូម នឹងមាន កម្រិតលើសនេះ១០ដងឯណោះ។
មួយវិញទៀតយោងតាមតួលេខក្រសួង ការពារជាតិកូរ៉េខាងត្បូងគឺថាកម្លាំងផ្ទុះរបស់ គ្រាប់បែកបរមានូកូរ៉េខាងជើងដែលសាកល្បងនៅលើកទី៥នោះមានកម្រិតប្រមាណ ចន្លោះពី៦ទៅ៩គីឡូតោន ពោលគឺប្រហាក់ ប្រហែលនឹងកម្លាំងផ្ទុះកាលពីពេលសាកនៅឆ្នាំ២០១៣ដែរ។ ក៏ប៉ុន្តែអាមេរិកធា្លប់សាកល្បងគ្រាប់បែកប្រភេទអុីដ្រូហ្សែននេះ ម្តងកាលពីឆ្នាំ១៩៥២ ដែលកាលណោះ គ្រាប់តូចផង តែមានកម្លាំងផ្ទុះដល់ទៅ១០ គីឡូតោនឯណោះ។
បណ្តាញទូរទស្សន៍កូរ៉េខាងជើងបាន ផ្សព្វផ្សាយថា ការសាកល្បងគ្រាប់បែកអុីដ្រូហ្សែនបានសម្រេចដោយជោគជ័យនោះ សហគមន៍អន្តរជាតិបានចាប់ផ្តើមធ្វើការជួប ប្រជុំគ្នាដើម្បីរិះរកវិធីដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើកូរ៉េខាងជើង។ ទន្ទឹមគ្នានេះ អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញជាច្រើន នាក់ហាក់នៅតែមានមន្ទិលសង្ស័យថា គ្រាប់ បែកសាកល្បងរបស់កូរ៉េខាងជើងពិតជាគ្រាប់បែកប្រភេទអុីដ្រូហ្សែនមែនឬយ៉ាងណា? ព្រោះបើតាមការវិភាគកម្រិតផ្ទុះនៃគ្រាប់នោះមានលក្ខណៈខ្សោយខុសពីអ្វី ដែលដែលគ្រាប់បែកអ៊ីដ្រូហ្សែនអាចបង្កឡើង។
គ្រាប់បែកប្រភេទអុីដ្រូហ្សែនតាមធម្មតាមានកម្លាំងខ្លាំងណាស់ បើប្រៀបធៀបទៅ ទំហំប៉ុនគ្នាគឺថាគ្រាប់បែកប្រភេទអុីដ្រូហ្សែន មានកម្លាំងខ្លាំងជាងគ្រាប់បរមាណូដែលអាមេរិកទម្លាក់នៅហ៊ីរ៉ូហ្សុីម៉ាមានកម្រិត ផ្ទុះខ្លាំងរាប់រយដងឯណោះ។ ត្រង់ចំណុច នេះហើយដែលអ្នកជំនាញកំពុងតែមាន មន្ទិលសង្ស័យ ព្រោះបើតាមតួលេខកម្រិតកាលពីការសាកល្បងលើកទី៥គឺនៅមានកម្រិតខ្សោយ បើប្រៀបធៀបទៅគឺប្រហាក់ប្រហែលនឹងការសាកល្បងកាលពីឆ្នាំ ២០១៣ ដែលកាលណោះកូរ៉េខាងជើង បានសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ។
រាល់លើកពេលកូរ៉េខាងជើងធ្វើការបាញ់ សាកល្បងគ្រាប់បែកបរមាណូ អន្តរជាតិ បានថ្កោលទោស ហើយដាក់ទណ្ឌកម្ម ប៉ុន្តែកូរ៉េខាងជើងនៅតែបន្តធ្វើដដែល។ ដូច្នេះហើយបានជាពេលនេះជប៉ុន និងកូរ៉េ ខាងត្បូងដែលជាប្រទេសអាចមានគ្រោះថ្នាក់ជាងគេដោយសារអាវុធរបស់កូរ៉េខាងជើងបាននាំគ្នាស្រែកតវ៉ាខ្លាំងតែម្តង។
លោក ម៉ូតូហ៊ីតេ យូហ្ស៊ីកាវ៉ា ឯកអគ្គ រាជទូតជប៉ុនប្រចាំអង្គការសហប្រជាជាតិ បានថ្លែងថា បើសិនជាសហគមន៍អន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិមិនចង់បាក់មុខគឺពេលនេះ ហើយដែលត្រូវធ្វើអ្វី មួយឲ្យមានប្រសិទ្ធភាពដើម្បីប្រដៅកូរ៉េ ខាងជើងកុំឲ្យក្អេងក្អាងពេក។ អ្នកការទូត រូបនេះបានស្នើរឲ្យធ្វើការកែប្រែមាត្រា៧នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ដើម្បីអនុញ្ញាតឲ្យមានការប្រើកម្លាំងបាយ ដើម្បីចាប់បង្ខំប្រទេសណាមួយឲ្យអនុវត្ត និងគោរពតាមសេចក្តីសម្រេចចិត្តរបស់ អង្គការសហប្រជាជាតិ៕ ម៉ែវ សាធី