ព័ត៌មានទាន់ហេតុការណ៍៖

ត្រាំផ្ញើលិខិតទៅថៃចង់ឃើញ«កម្ពុជា-ថៃ»បញ្ចប់ជម្លោះជាមួយគ្នា

ចែករំលែក៖

បាងកក៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោកដូណាល់ត្រាំកាលពីល្ងាចថ្ងៃទី ៨ ខែ តុលា បានផ្ញើលិខិតមួយច្បាប់ទៅកាន់នាយករដ្ឋមន្រ្តីថៃលោក Anutin Charnvirakul ថារូបលោកចង់ឃើញដំណោះស្រាយបញ្ចប់ជម្លោះរវាងកម្ពុជា-ថៃជាផ្លូវការ ។ នេះបើយោងតាមការចេញផ្សាយដោយកាសែតសិង្ហបុរី CNA។

តាមប្រភពកាសែតដដែលនាយករដ្ឋមន្រ្តីថៃលោក Anutin Charnvirakul បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលានេះថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតមួយច្បាប់មកកាន់ខ្ញុំ ដោយលោកចង់ឃើញប្រទេសថៃ និងកម្ពុជាដោះស្រាយភាពតានតឹងនៅតាមព្រំដែនជាមួយគ្នាឲ្យបានឆាប់។

នាយករដ្ឋមន្រ្តីអះអាងទៀតថាលោកនឹងឆ្លើយតបទៅត្រាំវិញជាមួយនឹងគោលជំហររបស់ថៃ ហើយប្រសិនបើកម្ពុជាធ្វើតាមថៃ ប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេចដើម្បីអនុវត្តតាមដំណើរការនេះ។លោកថា ថៃបានត្រៀមខ្លួនជាស្រេចក្នុងការចរចាប្រសិនបើកម្ពុជាដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន ដោះមីន បង្ក្រាបអ្នកឆបោកតាមអ៊ីនធឺណិត និងផ្លាស់ប្តូរទីលំនៅពលរដ្ឋពីព្រំដែនថៃចាត់ទុកជារបស់ខ្លួន៕

ប្រភព ៖ សុីសុីថែមស៍

 


ចែករំលែក៖