ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសាកសពបុរសម្នាក់ចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ មិនស្គាល់អត្តសញ្ញាណត្រូវបានប្រទះឃើញ ចងកសម្លាប់ខ្លួន នៅក្នុងដីឡូត៍ទំនេរមួយកន្លែង ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១២និង៤០នាទីរសៀល ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ ។

សាកសពជនរងគ្រោះពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយ មានអាយុជាង២០ឆ្នាំ ស្លៀកខោជើងខ្លី អត់មានពាក់អាវ នៅលើខ្លួនមានប្រលាក់ភក់ ។

មុនពេលកើតហេតុ មានបងប្ធូនប្រជាពលរដ្ឋ ដើរឆ្លងកាត់ ហើយប្រទះឃើញ រាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ចចុះទៅពិនិត្យមើល ។ ក្រោយពិនិត្យជាក់ស្តែងរួចសមត្ថកិច្ចយកទៅតម្កល់ទុកវត្តដលនៅក្បែររងចាំស្រាវជ្រាវរកសាច់ញាក់ ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖