ភ្នំពេញៈ នារី ម្នាក់ ជា និស្សិត នៃ សាកលវិទ្យាល័យ ន័រតុន ត្រូវ ជន សង្ស័យ មួយ ក្រុម ប្លន់ យក ម៉ូតូ ទៅ បាត់ ខណៈ ដែល នាង ធ្វើ ដំណើរ មក ពី ដើរ លេង រួច វិល ត្រលប់ ទៅ ផ្ទះ វិញ ។
ហេតុ ការណ៍ នេះ បាន កើត ឡើង កាលពីវេលា ម៉ោង ២០ៈ ២០នាទី យប់ ថ្ងៃ ទី ២ខែ តុលា ឆ្នាំ ២០១៦ស្ថិត នៅ តាម បណ្ដោយ ផ្លូវ បេតុង ក្នុង ភូមិ ប៉ប្រក់ ខាង ជើង សង្កាត់ កាកាប ខណ្ឌ ពោធិ៍ សែនជ័យ ។
ជនរងគ្រោះត្រូវ បាន គេ ស្គាល់ ឈ្មោះ ប៊ុន រតនា អាយុ ២១ ឆ្នាំ មុខរបរ និស្សិត ស្នាក់ នៅ ក្នុង ភូមិ កើត ហេតុ ខាង លើ មាន ស្រុក កំណើត នៅ ភូមិ ជ្រោយ អំពិល សង្កាត់ ក្បាល កោះ ខណ្ឌ ច្បារអំពៅ រាជធានី ភ្នំពេញ ។ ម៉ូតូ ជនរងគ្រោះ ដែល បាត់ នោះ ម៉ាក Zoomer X ពណ៍ស លាយ ខ្មៅ ពាក់ ស្លាក លេខ ភ្នំពេញ ១Fo 3927 ។
ចំណែក ឯ ជន សង្ស័យ មួយ ក្រុម មាន គ្នា ពីរ នាក់ ជិះ ម៉ូតូ មួយ គ្រឿង ម៉ាក ឌូក ពណ៍ស លាយ លឿង មិន ចាំ ស្លាក លេខ ។
តាម ប្រភព ព័ត៌មាន ពី នារី រងគ្រោះ បាន អោយ ដឹង ថា នៅ មុន ពេល កើត ហេតុ រូប នាង បាន សុំ ពូ មីង ដែល ខ្លួន ស្នាក់ នៅ ជាមួយ ទៅ ដើរ លេង ជាមួយ មិត្ត ភ័ក្តិ នូវ ផ្សារ ទំនើប អ៊ីអន នៅ ជិត ម្ដុំ បូឌិញ ដើម្បី ទិញ សម្ភារៈ សិក្សា និង របស់ របរ ហូប ។ បន្ទាប់ មក ម៉ោង ប្រហែល ២០ៈ ០០នាទី ខ្លួន បាន លា ជាមួយ មិត្ត ភ័ក្តិ វិល ត្រឡប់ ទៅ ផ្ទះ វិញ ដោយ ជិះ ម៉ូតូ មួយ គ្រឿង ម្នាក់ ឯង ខណៈ ដែល ធ្វើ ដំណើរ តាម ផ្លូវ ក៏ ឃើញ មាន ជន សង្ស័យ ខាង លើ ជិះ ម៉ូតូ មួយ គ្រឿង តាម ពី ក្រោយ ។ លុះ មក ដល់ ចំណុច កើត ហេតុ រូប នាង បាន ចុះ ពី លើ ម៉ូតូ ដើម្បី ចាក់ សោ ចូល ផ្ទះ ស្រាប់ តែ ជន សង្ស័យ ម្នាក់ ចុះ ពី លើ ម៉ូតូ ដូច គ្នា ដក កាំភ្លើង ខ្លី ពី ចង្កេះ ភ្ជង់គំរាមរក បាញ់ យក ម៉ូតូ ខ្លួន ទៅ បាត់ ។
នៅ ពេល នោះ ទោះ បី ជា រូប នាង ខំ ស្រែក ហៅ អោយ គេ ជួយ យ៉ាង ណា ក៏ ដោយ ក៏ គ្មាន នរណា ជួយ ទាន់ ពេល វេលា បាន ដែរ ។ ក្រោយ ពី កើត ហេតុ សមត្ថកិច្ចមូល ដ្ឋាន កម្លាំង នគរបាល ខណ្ឌ សហការ ជាមួយ កម្លាំង កង រាជ អាវុធហត្ថ ខណ្ឌ ធ្វើ ការ តាម ដាន ស្រាវជ្រាវ ភ្លាមៗ ផង ដែរ ។ ប៉ុន្ដែ សំណាង អាក្រក់ ជន សង្ស័យ ជិះ ម៉ូតូ ពួន អាត្មា នៅ ទី ណា នោះ ទេ ។
បច្ចុប្ប្នន្ននេះ ជនរងគ្រោះ បាន ទៅ ដាក់ ពាក្យ បណ្ដឹង នៅ ប៉ុស្តិ៍ រដ្ឋ បាល សង្កាត់ កាកាប ដើម្បី កសាង សំណុំរឿង និង ស្វែង រក មុខសញ្ញាតាមចាប់យកមក ផ្ដន្ទាទោស ដាក់ ពន្ធនាគារ ទៅ តាមច្បាប់ ៕ សុខាសែនជ័យ