ព័ត៌មានទាន់ហេតុការណ៍៖

យុវជន២នាក់ខណៈជិះ ម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ជ្រុល ម៉ូតូមួយគ្រឿងទៀតយុវជនម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញៈ  យុវជនម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈជិះម៉ូតូមួយគ្រឿងម៉ាកHONDA DREAM  បានជិះប៉ះដៃចង្កូតជាមួយនឹងម៉ូតូមួយគ្រឿងទៀតហេតុការណ៍នេះបានកេីតកាលពីវេលាម៉ោង ០៣និង៣០នាទីទៀបភ្លឺថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២៥ស្ថិតតាមបណ្ដោយផ្លូវ មុងឬទ្ធី សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ។ 

ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុមានប្រពលរដ្ឋបានឃើញ យុវជន២នាក់ខណៈជិះម៉ូតូមួយគ្រឿងម៉ាកHONDA DREAM ពាក់ស្លាកលេខភ្នំពេញ 1LJ-3439 ឌុបគ្នាក្នុងល្បឿនលឿន ជ្រុល បានទៅប៉ះដៃចង្កូតជាមួយនឹងម៉ូតូមួយគ្រឿងទៀត បណ្ដោលអោយ យុវជនម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ ចំណែកម៉ូតូដែលប៉ះបានជិះចេញទៅបាត់ពីកើតហេតុ។

ក្រោយកើតហើយកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចូលមកដល់ទីតាំងខាងលើនឹងបានធ្វើលិខិតប្រគល់សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯម៉ូតូមួយគ្រឿងទៀតសមត្ថកិច្ចនិងធ្វើការស្រាវជ្រាវដើម្បីបន្តទៅតាមនិតិវិធីតាមច្បាប់ ។


ចែករំលែក៖