ព័ត៌មានទាន់ហេតុការណ៍៖

អគ្គីភ័យឆាបេឆះផ្ទះ៤លក់ខោអាវ និងសម្ភារៈកីឡាសរុបទឹកប្រាក់ប្រហែល២០ម៉ឺនដុល្លា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈផ្ទះចំនួន៤ល្វែងលក់សម្ភារៈនិងខោអាវកីឡា ត្រូវបានអគ្គីភ័យឆាបឆេះនៅវេលាម៉ោង៤និង៥០នាទីទាបភ្លឺថ្ងៃទី១៤ ខែតុលាឆ្នាំ២០២៥ ស្ថិតនៅចំណុចកែងសាំបូរីផ្លូវដើមពុទ្រ្ទា ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្ត។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ ក្រោយពីទទួលបានព័ត៌មានពីហេតុការណ៍នៃគ្រោះអគ្គីភ័យនេះ លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង ផែនការងារអន្តោប្រវេសន៍ រួមមានលោកវរសេនីយ៍ឯក អ៊ុយ អ៊ូ ស្នងការរង បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ ដោយមានការចូលរួមសហការ ពីកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កម្លាំងសឹករងក្រុងប៉ោយប៉ែត រដ្ឋបាលក្រុង រដ្ឋបាលសង្កាត់អូរជ្រៅ ព្រមទាំងកម្លាំងចម្រុះ និងក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែត បានចុះមកជួយអន្តរាគមន៍ពន្លត់អគ្គីភ័យ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០៦គ្រឿង ក្នុងមានរថយន្តពន្លត់អគ្គីភ័យ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចំនួន០១ គ្រឿង,រថយន្តពន្លត់អគ្គីភ័យ ក្រុមហ៊ុន TROPICANA ចំនួន ០២គ្រឿង,រថយន្តពន្លត់អគ្គីភ័យរដ្ឋបាលក្រុងប៉ោយប៉ែត ចំនួន០១ គ្រឿង,រថយន្តពន្លត់អគ្គីភ័យ ក្រុមហ៊ុនប៉ោយប៉ែតរីសត ចំនួន០១ គ្រឿង,រថយន្តពន្លត់អគ្គីភ័យក្រុមសង្រ្គោះបឋមក្រុងប៉ោយប៉ែត ចំនួន០១ គ្រឿង ក្នុងកិច្ចប្រតិបត្តិការនេះប្រើប្រាស់ទឹកអស់ចំនួន៤រថយន្ត ទើបគ្រប់គ្រងស្ថានការណ៍បាន ភ្លើងបានរលត់ទាំងស្រុងនៅម៉ោង០៦និង២០នាទីព្រឹក ។

លោកអធិការបានបញ្ជាក់ថាៈម្ចាស់ផ្ទះលក់សម្ភារះខោអាវកីឡាឈ្មោះ ផាន់ សុភក្តិ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ ។ចំពោះសម្ភារៈខូចខាតរួមមាន:  ១.ឆេះជាន់ផ្ទាល់ដី ឡៅតឿ ៣ល្វែង(ជាកន្លែងដាក់ស្តុកសម្ភារ:លក់ដូរខោអាវកីឡា និងសម្ភារៈកីឡាផ្សេងៗទៀត)។២.ម៉ូតូចំនួន ០១គ្រឿង ម៉ាក ហុងដាឃ្លិក ។៣.ម៉ាស៊ីនធ្វើឈ្មោះអាវ ចំនួន០១គ្រឿង ។៤.ម៉ាស៊ីនអ៊ុតលេខ ចំនួន ០១គ្រឿង ។៥.ប្រអប់សៀវភៅដាក់លុយសន្សំចំនួន១ប្រហែល៥០០០ដុល្លា។៦.សម្ភារះទូតាំងនឹងខោអាវខូចខាតនិងរបស់ផ្សេងៗ ៩០%(សរុបទឹកប្រាក់ប្រហែល២០ម៉ឺនដុល្លា)។ ករណីនេះមិនបង្កឲ្យមនុហស្សមានគ្រោះថ្នាក់នោះឡើយ ។ចំពោះមូលហេតុ: បណ្តាលមកពី ឆ្លងចរន្តអគ្គីសនី  ៕វណ្ណា


ចែករំលែក៖