ព័ត៌មានទាន់ហេតុការណ៍៖

ការវិវត្តនៃស្ថានការណ៍ និងការរំលោភបំពានរបស់ថៃ នៅភូមព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីរជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ​៖​ រដ្ឋបាលខេត្តបន្ទាយមានជ័យ​ បានបង្ហាញពី​ការវិវត្តនៃស្ថានការណ៍ និងការរំលោភបំពានរបស់ថៃ នៅភូមព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីរជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥​ មានដូចខាងក្រោម​៖

១. នៅភូមិព្រៃចាន់

ភាគីថៃ បានចល័តចូលដែនដីកម្ពុជា និងបន្តឈូសឆាយលើដីធ្លីពលរដ្ឋខ្មែរ ដែលពួកគេបានចូលរាយបន្លាល្អសហ៊ុមព័ទ្ធ ក្រោយបទឈប់បាញ់ចូលជា ធរមាន កន្លងមក។ សកម្មភាពនេះ ចាប់ផ្តើមពីម៉ោង១០:២០នាទី ដល់ម៉ោង ១១:៣០នាទីព្រឹក និងបានបន្តដល់ម៉ោង៥ល្ងាច។

២. នៅភូមិជោកជ័យ

ស្ថានភាពស្ងប់ស្ងាត់ ពុំមានអ្វីកើតឡើងគួរឱ្យកត់សម្គាល់។

រដ្ឋបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ ប្តេជ្ញាចូលរួមការពារឱ្យបានបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ដោយ ប្រកាន់នូវភាពអត់ធ្មត់ខ្ពស់ ដោះស្រាយបញ្ហាដោយសន្តិវិធី និងតាមគោលការណ៍ ច្បាប់៕ដោយ៖តារា

 


ចែករំលែក៖